កីឡា
ពូល L៖ អង់គ្លេស និង ក្រូអាត អាចនឹងដឹកដៃគ្នាឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
ក្រុមជម្រើសជាតិ អង់គ្លេស ហាក់មានប្រៀបជាងគេនៅក្នុងពូល L នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ខណៈក្រុមជម្រើសជាតិ ក្រូអាត ក៏មានភាគរយខ្ពស់ផងដែរ ដើម្បីឆ្លងផុតពូលនេះឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។

ក្រុមតោកំណាចទាំង ៣ អង់គ្លេស ស្ថិតនៅក្នុងពូល L ជាមួយក្រុមជម្រើសជាតិ ក្រូអាត ហ្គាណា និង ប៉ាណាម៉ា។ បើមើលទៅលើចំណាត់ថ្នាក់ FIFA គឺ អង់គ្លេស ស្ថិតនៅលេខ ៤ ដោយឈរនៅលើគ្រប់ក្រុមទាំងអស់តែម្តង។ ក្រូអាត ស្ថិតនៅលេខ ១១, ប៉ាណាម៉ា នៅលេខ ៣៤ និងហ្គាណា នៅដាច់ឆ្ងាយពីគេ ដោយស្ថិតនៅលេខ ៧៣។
នៅក្នុងពូល L នេះ ត្រូវបានអ្នកគាំទ្រ ក៏ដូចជាអ្នកជំនាញទូទាំងពិភពលោកយល់ ថា ក្រុម អង់គ្លេស និង ក្រូអាត ទំនងជាក្រុមនឹងឈរនៅលេខ ១ និងលេខ ២ ក្នុងពូល ដើម្បីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។ នេះបើផ្អែកតាមសមាសភាពកីឡាករ ទម្រង់លេង និងប្រវត្តិនៅក្នុង World Cup កន្លងមក។

ក្រុមទាំង ២ នឹងត្រូវជួបគ្នានៅក្នុងជំនួបបើកឆាកពូល L តែម្តង នៅម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦។ អ្វីដែលអ្នកគាំទ្រមើលឃើញ គឺ ជំនួបនេះ ប្រសិនបើក្រុមណាឈ្នះ នោះនឹងអាចមានភាគរយខ្ពស់ឈរនៅលេខ ១ ក្នុងពូល។
ក្រុមតោកំណាច ហាក់មានតែមជាងបន្តិច ត្រង់ ថា បច្ចប្បន្នពួកគេមានកីឡាករឆ្នើមៗជាច្រើន ដូចជា Harry Kane, Jude Bellingham, Bukayo Saka, Marcus Rashford និង Declan Rice ជាដើម។ ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតមួយទៀត គឺ អង់គ្លេស បានឆ្លងកាត់ការប្រកួតជម្រុះក្នុងទ្វីប អឺរ៉ុប ៨ ប្រកួត ដោយមិនចាញ់សោះ ហើយថែមទាំងមិនរបូតគ្រាប់បាល់ថែមទៀត។

ចំណែកប្រវត្តិជួបគ្នាវិញ ក៏ អង់គ្លេស ធ្វើបានល្អជាងផងដែរ ដោយការជួបគ្នា ១១ លើកពីឆ្នាំ ១៩៩៦ ដល់ ២០២១ គឺ អង់គ្លេស ឈ្នះ ៦ ស្មើ ២ និងចាញ់ ៣។ ទោះបីជាយ៉ាងណា ក្រអាត បច្ចុប្បន្នក៏កំពុងល្អខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។ ពួកគេមិនសូវមានគេនិយាយច្រើនទេ ប៉ុន្តែតែងតែធ្វើបានល្អនៅព្រឹត្តិការណ៍ធំៗដូចជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ និងនៅឆ្នាំ ២០២២ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រឡេកទៅមើលក្រុម ហ្គាណា និង ប៉ាណាម៉ា វិញ អាចនឹងពិបាកក្នុងការឆ្លងផុតពូល L ដោយសារមាន បារាំង និង ក្រអាត ជារនាំងដ៏ធំ។ ហ្គាណា ក៏ជាក្រុមគួរឱ្យចាប់អារម្មណ៍មួយផងដែរ ដោយសារពួកគេមានកីឡាករល្អៗមួយចំនួនដូចជា Thomas Party, Antoine Semenyo និង Inaki Williams។

ប៉ុន្តែពួកគេធ្វើមិនបានល្អនោះទេ សម្រាប់ការប្រកួតមិត្តភាព ៦ ប្រកួតចុងក្រោយមុនមក World Cup 2026។ ពួកគេបានចាញ់ ជប៉ុន ០-២, ចាញ់ កូរ៉េខាងត្បូង ០-១, ចាញ់ អូទ្រីស ១-៥, ចាញ់ អាល្លឺម៉ង់ ១-២, ចាញ់ ម៉ិកស៊ិក ០-២ និងស្មើ វែលស៍ ១-១។
ចំណែកក្រុម ប៉ាណាម៉ា វិញ ក៏ធ្វើមិនសូវបានល្អដែរ ដោយការប្រកួតមិត្តភាពមុនមក World Cup 2026 ៧ លើកចុងក្រោយ ឈ្នះបានត្រឹមតែ ២ លើកប៉ុណ្ណោះ។ ក្រុមនេះ បានស្មើ បូលីវី ១-១, ចាញ់ ម៉ិកស៊ិក ០-១, ស្មើ អាហ្វ្រិកខាងត្បូង ១-១, ឈ្នះ អាហ្វ្រិកខាងត្បូង ២-១, ចាញ់ ប្រេស៊ីល ២-៦, ឈ្នះ សាធារណរដ្ឋដូមីនិក ៤-២ និងស្មើ បូស្នៀ ១-១។

ជុំវិញស្ថិតិខាងលើបានបង្ហាញ ថា ក្រុមតោកំណាចអង់គ្លេស និងក្រូអាត ជាក្រុមល្អដាច់គេនៅក្នុងពូល L នេះ។ ទោះបីជាយ៉ាងណា អ្វីៗអាចនឹងមានការប្រែប្រួលនៅពេលខាងមុខ ដោយនៅ World Cup 2026 នេះមានការប្រកួតប្រជែងខ្លាំង។ ជាក់ស្តែង ការប្រកួតថ្មីៗនេះ មានក្រុមខ្លាំងៗមួយចំនួន ដែលគេរំពឹង ថា ឈ្នះ បែជាស្មើ និងចាញ់ទៅវិញ ដូចជា តួកគី បានចាញ់ អូស្ត្រាលី ០-២, ជប៉ុន ស្មើ ហូល្លង់ ២-២ និង អេស្ប៉ាញ ស្មើ កាបវែរ ០-០ ជាដើម៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


