Connect with us

ព័ត៌មានជាតិ

បន្ទាប់ពីគ្រោះថ្នាក់នាវាចរណ៍ អាជ្ញាធរពង្រឹងសុវត្ថិភាពផ្លូវទឹកក្បែរស្ពានមិត្តភាពកម្ពុជា-ជប៉ុន

បានផុស

នៅ

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានជូនដំណឹងដល់ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅតំបន់គ្រឹះស្ពានចាស់ និងទីតាំងសាឡង់លិច ដែលស្ថិតនៅក្បែរសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់នាវាចរណ៍មួយបានកើតឡើងនៅក្បែរសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន បណ្តាលឱ្យសាឡង់មួយគ្រឿងលិចនៅចម្ងាយប្រមាណ ៥០០ម៉ែត្រ ខាងជើងស្ពាន។

ដើម្បីធានាសុវត្ថិភាព និងរក្សានិរន្តរភាពនៃការធ្វើនាវាចរណ៍ ព្រមទាំងបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាថ្មី អគ្គនាយកដ្ឋានបានចុះពិនិត្យទីតាំង និងដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មីនៅតំបន់សាឡង់លិច ព្រមទាំងកំណត់គន្លងនាវាចរណ៍ដែលមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរតាមផ្លូវទឹក។

អគ្គនាយកដ្ឋានសូមអំពាវនាវដល់ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិនិត្យសញ្ញាពោងគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ដែលបានកំណត់ និងជៀសវាងការចូលកៀកតំបន់គ្រោះថ្នាក់ ដើម្បីបង្ការហានិភ័យដែលអាចកើតមាន។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សង្ឃឹមថា ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទ នឹងយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយមានការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាពនាវាចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម