ព័ត៌មានអន្ដរជាតិ
ថៃ ជាសម្បុក Scammer ធំ! ២៤ទីតាំង ត្រូវបានរកឃើញ ថែមទាំងរឹបអូសលុយ និងទ្រព្យសម្បត្តិ វាល់លានបាត
ថៃ បានបង្ហាញខ្លួនកាន់តែច្បាស់ថា ប្រទេសនេះ ពិតជាសម្បុក នៃអំពើឧក្រិដ្ឋកម្មតាមអនឡាញ (Scammer) ដោយត្រឹមមួយសប្តាហ៍ មានការបង្ក្រាបលើទីតាំងធំៗ រហូតដល់ទៅ ២៤កន្លែង ថែមទាំងរឹបអូសបានទឹកប្រាក់ និងទ្រព្យសម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦, នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI), នគរបាលបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងធនាគារកណ្តាលថៃ បានបើកប្រតិបត្តិការ បង្ក្រាបនិងកម្ទេច ក្រុម Scammer ព្រមទាំងបណ្តាញជួញដូររូបិយប័ណ្ណបរទេស (Forex) និងការវិនិយោគខុសច្បាប់ ដោយគ្មានអាជ្ញាប័ណ្ណ នៅទីតាំងសរុប ២៤កន្លែងក្នុងរាជធានីបាងកក ក៏ដូចជាខេត្ត Nonthaburi, Pathum Thani, Samut Prakan និង Samut Sakhon។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរកឃើញថា បណ្តាញទាំងនេះ បានបោកបញ្ឆោតវិនិយោគិនជាសាធារណៈ រាប់រយនាក់ តាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃក្លែងបន្លំ ដោយសន្យាថា នឹងផ្តល់ផលចំណេញខ្ពស់។

ក្នុងការបង្ក្រាបទ្រង់ទ្រាយធំនេះដែរ សមត្ថកិច្ច បានរឹបអូសថវិកាសុទ្ធជាង ៦៥ លានបាត, រថយន្តទំនើបៗ ចំនួន ៥ គ្រឿង, មាសដុំ និងប្រាក់ដុំ, កាបូបប្រេនៗ, គ្រឿងអលង្ការ និងអាវុធជាច្រើនដើម។
លើសពីនេះ គណនីធនាគារជាង ៧០ ត្រូវបានបង្កក ហើយឧបករណ៍រក្សាទុកគ្រីបតូ កុំព្យូទ័រ និងម៉ាស៊ីនមេ ត្រូវបានដកហូត។

សូមជម្រាបថា ប្រទេសថៃ កំពុងបង្ហាញទៅពិភពលោកកាន់តែច្បាស់ថា ខ្លួនពិតជាជម្រក របស់មេក្លោងគ្រឿងញៀន បណ្តាញជួញដូរមនុស្ស និងឧក្រិដ្ឋជនឆបោកតាមអនឡាញ (scammer) តាមរយៈការចាប់បាន ឧក្រិដ្ឋជនជាបន្តបន្ទាប់។
បើនិយាយត្រឹមមួយខែមិថុនា ឆ្នាំ២០២៦, ថៃ ចាប់បានឧក្រិដ្ឋជនធំៗ បណ្តាក់គ្នា មានទាំងមេគ្រឿងញៀន និងមេ Scammer ដែលជាប់ពាក់ព័ន្ធនឹកករណី ដ៏ល្បីកក្រើក ហើយមានទាំងជនជាតិចិន និងជប៉ុន។
អ្នកជំនាញអន្តរជាតិ បានចង្អុលចំៗហើយថា បញ្ហានេះ គឺជា «ជំងឺមហារីកសង្គម» ដែលថៃ ត្រូវតែដោះស្រាយ ហើយឈប់ទម្លាក់កំហុស លើប្រទេសដទៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


