ព័ត៌មានជាតិ
គម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចវឌ្ឍនភាព (Physical Progress) បញ្ចប់ ១០០%។ នេះបើតាមការឲ្យដឹងពីលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រាប់កម្ពុជាថ្មីតាមតេលេក្រាម លោក ផន រឹម បានឲ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ ធ្វើឡើងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (WB) ចំនួន ១១០ លានដុល្លារអាមេរិក ដែលមានយៈពេលអនុវត្តចំនួន ០៨ ឆ្នាំ (២០១៨-២០២៦) ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកថា ហិរញ្ញប្បទានសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ ០៤ មានប្រវែងសរុប ១៩៦,១០ គីឡូម៉ែត្រ ដែលក្នុងគម្រោងមានការពង្រីកតួផ្លូវ ជីកប្រឡាយ ជួសជុលស្ពានចាស់ រួមទាំងសាងសង់ស្ពានថ្មីបន្ថែមមួយចំនួនទៀត។


កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ បានចុះហត្ថលេខាកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ មានប្រវែងសរុប ១៩៦,១០ គីឡូម៉ែត្រ ក្នុងនោះកំណាត់ទី ១ ចាប់ពីគីឡូម៉ែត្រលេខ ១៩+៧០០ ដល់គីឡូម៉ែត្រលេខ ៦០+០០០ ត្រូវស្ថាបនាពង្រីកជា ៤ គន្លងមានប្រវែង ២៨,៨០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ១១,៥០ គីឡូម៉ែត្រ លើប្រវែងផ្លូវសរុប ៤០,៣០ គីឡូម៉ែត្រ ។
កំណាត់ទី២៖ ចាប់ពីគីឡូម៉ែត្រលេខ ៦០+០០០ ដល់គីឡូម៉ែត្រលេខ ១០១+០០០ ត្រូវពង្រីកជា ៤ គន្លង មានប្រវែង ២,៦៨ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ៣៨,៣២ គីឡូម៉ែត្រ លើប្រវែងសរុប ៤១,០០ គីឡូម៉ែត្រ។
កំណាត់ទី៣៖ ចាប់ពីគីឡូម៉ែត្រលេខ ១០១+០០០ ដល់គីឡូម៉ែត្រលេខ ១៤៣+០០០ ត្រូវពង្រីកជា ៤ គន្លងមានប្រវែង ០,៣០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ៤១,៧០ គីឡូម៉ែត្រ ក្នុងប្រវែងសរុប ៤២,០០គីឡូម៉ែត្រ។
កំណាត់ទី ៤ ចាប់ពីគីឡូម៉ែត្រលេខ ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ ១៨៦+០០០ ត្រូវពង្រីកជា ៤ គន្លងមានប្រវែង ០,៩៣ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ៤២,០៧ គីឡូម៉ែត្រ ក្នុងប្រវែងសរុប ៤៣,០០ គីឡូម៉ែត្រ និងកំណាត់ទី ៥ ចាប់ពីគីឡូម៉ែត្រលេខ ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ ២១៥+៨០០ ត្រូវពង្រីកជា ៤ គន្លងមានប្រវែង ៧,៣០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ២២,៥០ គីឡូម៉ែត្រ ក្នុងប្រវែងសរុប ២៩,៨០ គីឡូម៉ែត្រ។
ក្នុងគម្រោងស្តារនិងជួសជុលផ្លូវជាតិលេខ ៤ ក៏មានកែលម្អស្ពានចាស់ចំនួន ២៤ កន្លែង ដែលត្រូវពង្រីកទំហំទទឹងរហូតដល់ ១០ ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ០៨ កន្លែងទៀត ដែលក្នុងនោះមាន ០២ កន្លែង ជាទីតាំងដែលតែងតែរងការជន់លិចដោយជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


