សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស សម្រេចបានជាង ៤០០ លានដុល្លារ នៅរយៈពេល ៥ ខែ
ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបាននូវទំហំទឹកប្រាក់ជាង ៤០០ លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៦ ធ្លាក់ចុះ ៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេសសរុបចំនួន ៤០១ លានដុល្លារ ក្នុងនោះកម្ពុជានាំទំនិញចេញទៅអង់គ្លេសមានទំហំទឹកប្រាក់ជិត ៣៧៩ លានដុល្លារ ធ្លាក់ចុះ ៧,៦% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ២២ លានដុល្លារ កើនឡើង ៧,៧%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាអាស្រ័យទៅលើទីផ្សារដែលយើងមានស្រាប់ ដែលមាន EBA នឹងកិច្ចព្រមពៀងផ្សេងៗ ជាមួយកូរ៉េ ចិន អង់គ្លេស ដែលនឹងធ្វើឱ្យពាណិជ្ជកម្មមានកំណើននៅពេលខាងមុខ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានបញ្ជាក់ឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលយើទទួលបានការអនុគ្រោះពន្ធពីអង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយនភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់គ្លេសក្នុងអត្រាសូន្យភាគរយ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានតម្លៃ សរុបប្រមាណជាង ១,០៦ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមានទំហំ ១,០១ ពាន់លានដុល្លារ ចំណែកអង់គ្លេសនាំមកវិញមានតម្លៃ ៥៤ កើនឡើង ២,២% ចុះជាង ២%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


