Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន​ សែន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងឥណ្ឌូណេស៊ី ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ

បានផុស

នៅ

ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាឥណ្ឌូណេស៊ី លោក ហេណុក ពូរ៉ារ៉ូ (Henock Puraro) នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់រដ្ឋាភិបាលកម្ពុជា និងឥណ្ឌូណេស៊ី ពង្រីកបន្ថែមទៀតសម្រាប់ទំនាក់ទំនងលើវិស័សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគររវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានលើកឡើងពីទំនាក់ទំនងដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងឥណ្ឌូណេស៊ី ហើយបច្ចុប្បន្ននេះ សម្ដេច អះអាងថា ប្រទេសទាំងពីរ គឺកំពុងតែពូនជ្រុំនៃទំនាក់ទំនងនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចតេជោ បានសង្កត់ធ្ងន់ដល់ទំនាក់ទំនងក្នុងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលសម្ដេច បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងនេះកាន់តែមានភាពបើកចំហ និងអាចពង្រីកនូវពាណិជ្ជកម្មកាន់តែមានភាពកើនឡើងបន្ថែមទៀត។ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងឥណ្ឌូណេស៊ី មានការកើនឡើងជារៀងរាល់ឆ្នាំ។

បន្ថែមពីនេះ សម្ដេចតេជោ ក៏ចង់ឱ្យប្រទេសទាំងពីរជំរុញនូវជើងហោះហើរជាមួយគ្នាកើនឡើងកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹកជាងមុន។  

លោក ហេណុក ពូរ៉ារ៉ូ បានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំនេះ ដែលលោក ហៅទំនាក់ទំនងកម្ពុជា និងឥណ្ឌូណេស៊ី ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះថា ជាបងប្អូននឹងគ្នា។ សម្រាប់លោក ហេណុក ពូរ៉ារ៉ូ ប្រទេសទាំងពីរនៅមានសក្តានុពលច្រើនក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នា ពិសេសតាមរយៈទស្សនកិច្ចរបស់លោកពេលនេះ ក៏ជាផ្នែកមួយជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងការអប់រំរវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អប្រសើរ។

ជាការកត់សម្គាល់ នៅក្នុងជំនួបនោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងលោក សមាជិកព្រឹទ្ធសភាឥណ្ឌូណេស៊ី ក៏បានជជែកគ្នាលើគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមកន្លងមករបស់សម្ដេចតេជោ និងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូណេស៊ីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម