ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
នេះជាកិត្តិយសដ៏មានអត្ថន័យសម្រាប់កម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ខណៈដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ The Olave Baden-Powell Society (OB-PS) ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពនៃព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ OB-PS។
តាមលិខិតអបអរសាទររបស់ លោកស្រី Kaela Sáenz Oriti ប្រធានសហគមន៍ OB-PS ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ការតែងតាំងនេះ ឆ្លុះបញ្ចាំងពីការគោរព និងការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់លោកជំទាវបណ្ឌិត ក្នុងការអភិវឌ្ឍ និងលើកកម្ពស់យុវជន កុមារី និងយុវតី ព្រមទាំងការគាំទ្រដល់ចលនាកាយឫទ្ធិនារីនៅកម្ពុជា និងលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ សហគមន៍ OB-PS ក្រោមព្រះរាជឧបត្ថម្ភរបស់ ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ក៏បានផ្តល់ “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ជូនលោកជំទាវបណ្ឌិត ដើម្បីទទួលស្គាល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការចូលរួមរបស់លោកជំទាវបណ្ឌិត ក្នុងការគាំទ្របេសកកម្មរបស់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) សម្រាប់កុមារី និងយុវតី។
ការតែងតាំង និងការទទួលបានពានកិត្តិយសអន្តរជាតិនេះ គឺជាសក្ខីភាពនៃការទទួលស្គាល់ចំពោះតួនាទីកម្ពុជា ក្នុងចលនាកាយឫទ្ធិនារីពិភពលោក និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កុមារី និងយុវតីកម្ពុជា ក្នុងការបន្តកសាងចំណេះដឹង ទំនុកចិត្ត សមត្ថភាព វិន័យ ស្មារតីស្ម័គ្រចិត្ត និងភាពជាអ្នកដឹកនាំ។
សហគមន៍ OB-PS បានបង្ហាញក្តីជឿជាក់ថា ការដឹកនាំ និងការលើកទឹកចិត្តរបស់លោកជំទាវបណ្ឌិត នឹងរួមចំណែកបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហការ មិត្តភាព និងសកម្មភាពប្រកបដោយអត្ថន័យ ដើម្បីគាំទ្រដល់កុមារី និងយុវតី ទាំងនៅកម្ពុជា និងក្នុងចលនាកាយឫទ្ធិនារីអន្តរជាតិ។
សូមជម្រាបថា The Olave Baden-Powell Society (OB-PS) គឺជាបណ្តាញអ្នកគាំទ្រសកល ដែលរួមចំណែកគាំទ្របេសកកម្មរបស់ WAGGGS ក្នុងការផ្តល់ឱកាសដល់កុមារី និងយុវតី ឱ្យអភិវឌ្ឍសមត្ថភាព ការទទួលខុសត្រូវ ស្មារតីបម្រើសង្គម និងភាពជាអ្នកដឹកនាំសម្រាប់អនាគត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


