Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន

បានផុស

នៅ

អាជ្ញាធរពាក់ព័ន្ធ មន្ទីរធម្មការនិងសាសនាខេត្ត មន្ត្រីសង្ឃស្រុក និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោក ឌី សុបិន អភិបាលរងស្រុក បានចុះស្រាវជ្រាវ ករណីព្រះសង្ឃចាក់សាក់លើរូបរាងកាយស្ត្រី រួចបង្ហោះលើបណ្តាញសង្គម TikTok ដែលជាទង្វើខុសឆ្គងនឹងវិន័យសង្ឃយ៉ាងធ្ងន់ធ្ងរ។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានរកឃើញព្រះសង្ឃអង្គនោះនៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយដោយមានការសង្ស័យសមត្ថកិច្ចបានពិនិត្យទឹកនោម រកឃើញមានសារធាតុញៀនលើព្រះសង្ឃចំនួន៥អង្គ រួមមាន ឈ្មោះ តោ សុផាត, ឈ្មោះ ចាន ឌីណា ,  ឈ្មោះ យួន មករា , ឈ្មោះ វ៉ាត សុវណ្ណ និង ឈ្មោះ កែ សុខហេង។

ក្នុងនោះសមត្ថកិច្ចក៏បានដកហូតបានវត្ថុតាងខុសច្បាប់មួយចំនួនបន្ថែមទៀតនៅក្នុងវត្ត រួមមាន៖ ថ្នាំញៀន ចំនួន ០៣កញ្ចប់,ស្រាថ្នាំ ចំនួន ០២ដប ,ឧបករណ៍សម្រាប់ជក់ថ្នាំញៀន មួយចំនួន និងសារធាតុញៀនក្នុងខ្លួន។

ក្រោយពេលរកឃើញកំហុសឆ្គង និងវត្ថុតាងជាក់ស្តែង មន្ត្រីជំនាញបានចាប់ផ្សឹកសង្ឃទាំង០៥អង្គ ខាងលើប្រគល់អោយកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម