ព័ត៌មានជាតិ
សម្ដេច ទៀ បាញ់ ថាការប្រើយន្តការដោះស្រាយដោយសន្ដិវិធីជាមួយថៃគឺជាមធ្យោបាយដែលត្រឹមត្រូវ
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជំហរក្នុងការប្រើយន្តការច្បាប់របស់កម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃគឺជាការធានានូវស្ថេរភាព និងការពារកុំឱ្យមានបញ្ហាតទៅអនាគតទៀត។ សម្ដេចថាការប្រើកម្លាំងដើម្បីដណ្ដើម និងទាមទារមកវិញនោះគឺមិនមានស្ថេរភាព ហើយគ្មានថ្ងៃបញ្ចប់នោះឡើយ។

អគ្គនាយកដ្ឋានវិទ្យុជាតិបានដកស្រង់ប្រសាសន៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដេលបានថ្លែងក្នុងឱការប្រារព្ធខួប៤៩ នៃទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបបខ្មែរក្រហមនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម X16 នៅខេត្តត្បូងឃ្មុំថា បើ កម្ពុជា ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីដណ្ដើមមកវិញ នោះប្រទេសថៃ ក៏នឹងប្រើប្រាស់កម្លាំង ដើម្បីដណ្ដើមដូចគ្នា។
សម្ដេចបន្ថែមថា៖ «គោលជំហររបស់រាជរដ្ឋាភិបាល បានបញ្ជាក់ច្បាស់ណាស់ តស៊ូដោយសន្ដិវិធី ផ្អែកលើច្បាប់អន្ដរជាតិ ជាមួយនឹងការប្រើប្រាស់កម្លាំងវាយ។ ឥលូវនេះក៏មានការបកស្រាយច្រើនមកហើយដែរ ពិសេសសម្ដេចតេជោ ហ៊ុន សែន បានបកស្រាយច្រើន នៅគ្រប់វេទិកាដែលបានជួបជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ដ្រីរាជការតាមបណ្ដាខេត្ត។ ការវាយដោយកម្លាំង ព្រោះមានផលប៉ះពាល់ច្រើនណាស់ ទាំងការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត ការចំណាយធនធានគ្រប់សព្វបែបយ៉ាង។ អ្វីដែលសំខាន់តើការប្រើប្រាស់កម្លាំង មានភាពថិតថេរទេ បើយើងវាយ វាយយកបាន ហើយគេក៏វាយយកវិញ ដូច្នេះវាយទៅវាយមក គ្មានទីបញ្ចប់ឡើយ»។

សម្ដេចបានគូសបញ្ជាក់ថា មធ្យោបាយដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសក្នុងការប្រើប្រាស់ច្បាប់ និងការដោះស្រាយបញ្ហាទាំងអស់ ដោយសន្ដិវិធី គឺជារឿងត្រឹមត្រូវបំផុត ដើម្បីបញ្ចៀសការខូចខាត ការកើនឡើងជនភៀសសឹក អាយុជីវិត និងការចំណាយធនធានច្រើន គ្រប់សព្វបែបយ៉ាង ក្នុងការប្រយុទ្ធគ្នាដោយកម្លាំងប្រដាប់អាវុធ។
ជាមួយគ្នានោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងការសោកស្តាយ ដែលថៃប្រើប្រាស់ផែនទីគូសវាស ដោយឯកតោភាគី ហើយចោទប្រកាន់កម្ពុជាថា បានរំលោភដីរបស់ខ្លួន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


