ព័ត៌មានជាតិ
អាជ្ញាធរក្រុងបូកគោ ចុះពិនិត្យកំពង់ផែកំពតផត ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ឡេន ឌឿន អភិបាលរងក្រុងបូកគោ តំណាងលោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងបូកគោ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យផ្ទាល់នៅកំពង់ផែកំពតផត (Kampot Port) ដែលមានទីតាំងស្ថិតក្នុងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងក្នុងការបង្កើនការយកចិត្តទុកដាក់ ពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់រាល់ការនាំចូលទំនិញខុសច្បាប់នានា មកពីប្រទេសថៃចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រកផ្លូវទឹកសមុទ្រមួយនេះ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលក្រុងបូកគោ បានឱ្យដឹងថា លទ្ធផលនៃការចុះត្រួតពិនិត្យជាក់ស្តែង បន្ទាប់ពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញថា ទំនិញដែលដឹកតាមសាឡង់ខាងលើ គឺជាប្រភេទ ម្សៅម្នាងសិលា ដែលជាប្រភេទវត្ថុធាតុដើមស្របច្បាប់ សម្រាប់បម្រើឱ្យការផលិតស៊ីម៉ង់ត៍នៅក្នុងស្រុក។ ទំនិញទាំងនោះមិនមែនជាទំនិញគេចពន្ធ ឬខុសច្បាប់ដូចការសង្ស័យជាបឋមនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរក្រុងបូកគោ បានបញ្ជាក់ជំហរថា នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីបន្តតាមដានត្រួតពិនិត្យ និងទប់ស្កាត់រាល់សកម្មភាពក្នុងការនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទមកពីប្រទេសថៃ ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


