Connect with us

កីឡា

ក្រុម Esports កម្ពុជាធ្វើ​ឲ្យ​តំបន់​អាស៊ាន​ភ្ញាក់​ផ្អើល​ក្នុង​វគ្គ​ជម្រុះ Asian Games

បានផុស

នៅ

ក្រុម​កីឡាករ​អេឡិចត្រូនិក​កម្ពុជាវិញ្ញាសា Mobile Legends Bang Bang បាន​ធ្វើ​ឲ្យ​ពិភព​​កីឡា​អេឡិចត្រូនិក​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​​កីឡា​ទ្វីប​អាស៊ី Asian Games ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ ២០២៦ នៅ​ប្រទេស​សិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពូល A ប្រចាំ​តំបន់​អាស៊ាន មាន ៨ ប្រទេស​ចូល​រួម​ប្រកួត​គឺ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី និង​ឡាវ។ មុន​ការ​ប្រកួត អ្នកតាម​ដាន​កីឡា​អេឡិចត្រូនិក​គិត​ថា កម្ពុជា អាច​ឈ្នះ​តែ​ប្រទេស សិង្ហបុរី វៀតណាម និង​ ឡាវ ហើយ​នឹង​​​ពិបាក​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ គឺ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ​ដោយ​ផ្នែក​លើ​ប្រវត្តិ​​​ប្រកួត​កន្លង​មក។

ប៉ុន្តែ​ផ្ទុយ​ពី​ទស្សនៈ​របស់​អ្នក​តាម​ដាន​កីឡា​អេឡិតត្រូនិក​អាស៊ាន គឺ ក្រុម​កម្ពុជា​បាន​បង្ហាញ​ភាព​ខ្លាំង​ដោយ​យក​ឈ្នះ​ស្ទើរ​គ្រប់​ប្រទេស​ទាំង​អស់។ កម្ពុជា បាន​វាយ​បក​ឈ្នះ មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២-១, ឈ្នះ​ វៀតណាម ២-០ និងវាយ​បក​ឈ្នះ ហ្វីលីពីន ២-១។ ការ​ឈ្នះ ហ្វីលីពីន គឺ​ជា​កំណត់​ត្រា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ក្រុម​កម្ពុជា ដែល​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ការ​ប្រកួត​បន្ទាប់ កម្ពុជា បានឈ្នះ សិង្ហបុរី ២-០ និង​បង្កើត​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​តាម​រយៈ​ជ័យជម្នះ ២-០ លើ​ម៉ាឡេស៊ី ព្រម​ទាំង​ឈ្នះ ២-០ ទៀត​លើ​ ឡាវ។

ការ​ប្រកួត​ចុង​ក្រោយ ក្រុម​កម្ពុជា ធ្វើ​បាន​យ៉ាង​ល្អ​ និង​មាន​ប្រៀប​ទៅ​ហើយ​លើក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ អ៊ីនធឺណេត មាន​បញ្ហា​ធ្វើ​ឲ្យ​ការ​ប្រកួត​ផ្អាក់​ពាក់​កណ្តាល​ទី។ ពេល​នោះ ក្រុម​កម្ពុជា​កំពុង​ជក់​ដៃ សហការ​គ្នាបាន​ល្អ និង​គ្រប់​គ្រង​ស្ថានការ​ទៅ​ហើយ ប៉ុន្តែ​​ពេល​អ៊ីនធឺណេត​ដំណើរ​ការ​វិញ ធ្វើ​ឲ្យ ឥណ្ឌូណេស៊ី ​ត្រៀម​ខ្លួន​ឡើង​វិញ​ធ្វើ​ឲ្យ​ពួក​គេ​បាន​យក​ឈ្នះ កម្ពុជា​ចុង​ម៉ោង ដោយ​លទ្ធផល ២-១។ ប្រសិន​បើ​កុំ​មាន​បញ្ហា​អ៊ីធឺណេត ក្រុម​កម្ពុជា​ ប្រហែល​ជា​វ៉ៃ​យក​ឈ្នះ​រាប​ទាំង ៧ ប្រទេស។

ក្រោយ​ចប់​វគ្គជម្រុះ​​ប្រចាំ​តំបន់​អាស៊ាន​គឺ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ទទួល​បាន​កៅអី​ទៅ​ប្រកួត​ជុំ​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី Asian Games នៅ​ប្រទេស​ជប៉ុន។ ចំណែក វៀតណាម ឡាវ និង សិង្ហបុរី បាន​ធ្លាក់។

លទ្ធផល​ទាំង ៧ ប្រកួត​របស់ កម្ពុជា

  • ឈ្នះ មីយ៉ាន់ម៉ា ២-១
  • ឈ្នះ វៀតណាម ២-០
  • ឈ្នះ ហ្វីលីពីន ២-១
  • ឈ្នះ សិង្ហបុរី ២-០
  • ឈ្នះ ម៉ាឡេស៊ី ២-០
  • ឈ្នះ  ឡាវ ២-0
  • ចាញ់ ឥណ្ឌូណេស៊ី ១-២

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម