ព័ត៌មានអន្ដរជាតិ
ជីវិតថ្លៃ! ទារកត្រូវបានកប់ទាំងរស់តែមិនស្លាប់ (មានវីដេអូ)
ទារកទើបនឹងកើតម្នាក់ត្រូវបានគេជួយសង្គ្រោះបន្ទាប់ពីអ្នកស្រុកប្រទះឃើញ កប់ទាំងរស់នៅកសិដ្ឋានមួយកន្លែងក្នុងប្រទេសឥណ្ឌា។
វីដេអូមិនគួរឲ្យជឿបានបង្ហាញ ទារកត្រូវបានទាញចេញពីក្នុងដីបន្ទាប់ពីត្រូវបានប្រទះឃើញដោយកម្មករម្នាក់ដែលកំពុងធ្វើការនៅចម្ការក្នុងតំបន់ Khatima នៃរដ្ឋ Uttarakhand ជិតព្រំដែនប្រទេស នេប៉ាល់កាលពីថ្ងៃចន្ទ។

អ្នកស្រុកត្រូវបានគេមើលឃើញថាកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីទាញទារកចេញនិងសម្អាតធូលីដែលគ្របដណ្តប់លើទារក។
ទារកមិនមានចលនាទេនៅពេលស្ត្រីជូតមុខហើយរុំដោយកន្សែង។

ទារកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាលហើយពេលនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរតែមិនគ្រោះថ្នាក់ដល់ជីវិត។
គេមិនទាន់ដឹងច្បាស់ទេថាតើទារកនេះត្រូវគេបោះចោលនៅពេលណា។

នេះមិនមែនជាលើកទី១ទេដែលទារកទើបនឹងកើតត្រូវបានគេប្រទះឃើញថាកប់ទាំងរស់នៅក្នុងប្រទេសឥណ្ឌា។
ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងក្នុងខែធ្នូឆ្នាំមុននៅពេលដែលទារកមិនគ្រប់ខែម្នាក់ត្រូវបានគេប្រទះឃើញកប់នៅក្នុងឆ្នាំងដីនៅរដ្ឋ Uttar Pradesh៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


