ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ចេញការព្រមាន និងប្រុងជើងការខ្ពស់ ត្រៀមទប់ទល់ជាមួយ ព្យុះកំណាច
ប្រទេសហ្វីលីពីន បានចេញការព្រមាន និងប្រុងជើងការខ្ពស់ ត្រៀមទប់ទល់ជាមួយព្យុះកំណាច ឈ្មោះ Mekkhala ដែលនឹងវាយប្រហារ ក្នុងរយៈពេល ៣៦ម៉ោងខាងមុខ។

តាមការផ្សាយរបស់ The Star នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ដែលដកស្រង់ប្រភពពី រដ្ឋបាលសេវាបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន ហៅកាត់ PAGASA, ព្យុះទីហ្វុងមួយនេះ ដែលមានឈ្មោះជាភាសាហ្វីលីពីន ថា Francisco នឹងបោកបក់ លើតំបន់ចំនួន៦ ដូចជា Batanes; Gonzaga និង Santa Ana ក្នុងទីក្រុង Cagayan និង Babuyan, Didicas និង Camiguin នៅកោះ Babuyan ភាគខាងកើត។
ព្យុះនេះ ត្រូវគេឃើញចុងក្រោយ ស្ថិតនៅចម្ងាយប្រមាណ ៧១៥គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Tuguegarao ជាមួយកម្លាំងខ្យល់បក់ ១៥៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ១៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប៉ុន្តែឥឡូវ វាកំពុងឆ្លងកាត់លើសមុទ្រហ្វីលីពីន ក្នុងល្បឿន ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ដោយសារតែឥទ្ធិពល ដ៏ខ្លាំងរបស់វា ឈានដល់ការគំរាមកំហែង ដល់អាយុជីវិតមនុស្ស, ប៉ូលិសជាតិហ្វីលីពីន បានចេញការព្រមាន ឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសជានិច្ច ក្នុងករណីមានរឿងហេតុអាក្រក់ណាមួយ កើតឡើង។
តាមការព្យាករ ឥទ្ធិពល ព្យុះ Mekkhala ក៏នឹងបង្អុរទឹកភ្លៀងដ៏ខ្លាំង ក្នុងកម្រិត ៥០-១០០ មិល្លីម៉ែត្រ ផងដែរ។

សូមជម្រាបថា ប្រទេសហ្វីលីពីន ឧស្សាហ៍ជួបខ្យល់ព្យុះសាហាវណាស់ ដោយសារតែទីតាំងភូមិសាស្ត្រ ស្ថិតនៅតំបន់ខ្សែក្រវាត់ព្យុះប៉ាស៊ីហ្វិក (Pacific Typhoon Belt) ដែលជាតំបន់សកម្មបំផុត នៅលើពិភពលោកក្នុងការបង្កើតព្យុះសមុទ្រ។
ជាមធ្យម ក្នុងមួយឆ្នាំៗ ប្រទេសដែនកោះមួយនេះ ត្រូវរងការវាយប្រហារពីព្យុះទីហ្វុង ប្រហែល ២០ ដង ដោយបង្កការបំផ្លិចបំផ្លាញ និងបណ្តាលឲ្យមានមនុស្សស្លាប់-របួស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


