កីឡា
២ចំណុចដែលធ្វើឲ្យផ្ទុះការគាំទ្រកាន់តែខ្លាំងនៅជុំទី២ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថាការផ្ទុះការគាំទ្រកាន់តែខ្លាំងនៅជុំទី២ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះមាន ២ចំណុចធំៗគឺទី១ ផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួនអាចដោះដូរកីឡាករថ្មី និងចំណុចទី២ នោះវត្តមានកីឡាករឆ្នើម វឿន វាសនា។

លោក អាំង សិរីពិសិដ្ឋ
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា សន្ទុះនៃអ្នកគាំទ្រពិតប្រាកដយ៉ាងច្រើនកុះករនេះហើយជាសម្រស់នៃបាល់ទះ។ ការផ្ទុះឡើងនៃការគាំទ្រកាន់តែខ្លាំងនេះគឺមានកក្ដារួមផ្សំធំៗចំនួន ២។
ទី១ ការមកទស្សនាគាំទ្រច្រើននេះអាចមកពីការផ្លាស់ប្ដូរលក្ខខណ្ឌថ្មីមួយចំនួនគឺរដូវកាលទី៣ កីឡាករបរទេសកើនចំនួនរហូតដល់ ៧នាក់ ប៉ុន្តែក្នុងទីលានប្រកួតបានតែ ៣នាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះដែរគឺមានលក្ខខណ្ឌអាចដោះដូរកីឡាករនៅជុំទី២ ឡើងវិញ។ ដូច្នេះការផ្លាស់ប្ដូរនេះបានធ្វើឲ្យក្រុមមានសមាសភាពកីឡាករថ្មីៗ និងមានទម្រង់លេងល្អ និងទាក់ទាញឡើងវិញ។

ទិដ្ឋភាពការប្រកួតជុំទី២
ទី២ វត្តមានកីឡាករ វឿន វាសនា នៅជុំទី២ នៃវគ្គវិលជុំសន្សំពិន្ទុនេះ។ វាសនា ជាកីឡាករឆ្នើម និងជាអ្នកដឹកនាំក្រុមលេងមិនថានៅឈុតជម្រើសជាតិ វិសាខា និង Win Streak ដូច្នេះហើយមហាជនបានទន្ទឹងរង់ចាំរូបគេជាខ្លាំង។ ការចូលលេងនៅជុំទី២ របស់ វឿន វាសនា នេះគឺពិតជាបាននាំភាពទាក់ទាញកាន់តែខ្លាំងផងដែរនៅជុំនេះរហូតគ្មានកន្លែងទស្សនា។

កីឡាករ វឿន វាសនា
បញ្ជាក់ដែរថា បន្ទាប់ពីមានការផ្លាស់ប្ដូរ និងនាំយកកីឡាករច្រើននៅជុំទី២ នេះបានធ្វើឲ្យផ្ទុះការគាំទ្រក៏ដូចជាមានអ្នកចូលទស្សនាការប្រកួតជាច្រើនផងដែរចាប់តាំងពីការចាប់ផ្ដើមកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។ អំឡុងការប្រកួតថ្ងៃទី៣ នៃជុំទី២ រវាង វិសាខា និង បញ្ជាការដ្ឋានអង្គរក្ស បានធ្វើឲ្យមានអ្នកមកគាំទ្រច្រើនមែនទែនរហូតដល់គ្មានកន្លែងទស្សនា។ ការប្រកួតនៅជុំទី២ នេះនៅសល់តែ ២ប្រកួតទៀតតែប៉ុណ្ណោះនឹងបញ្ចប់រកឃើញក្រុមឡើង និងធ្លាក់ហើយ៕

កីឡាករចំណូលថ្មីរបស់វិសាខា

ក្រុមអង្គរក្ស


ទិដ្ឋភាពអ្នកគាំទ្រ(រូបភាព BHQ)

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


