Connect with us

សេដ្ឋកិច្ច

​អ្នកដំណើរជាង​ ២,៨ ​លាននាក់​ចេញ-ចូល​តាមផ្លូវអាកាស ​ធ្លាក់​ចុះ ​៦% ​ត្រឹម​រយៈ​ពេល​ ៥ ខែ​

បានផុស

នៅ

អ្នកដំណើរជាង​ ២,៨ ​លាននាក់​ ចេញ-ចូល​តាម​ផ្លូវ​អាកាស​កម្ពុជា​នៅ​ក្នុង​រយៈពេល​ ៥ ខែ ​២០២៦ ​ធ្លាក់ចុះ៦% ​ធៀប​នឹង​រយៈពេលដូចគ្នា​ កាលពីឆ្នាំមុន​ ខណៈ​ចំនួន​ជើង​ហោះហើរ​ និង​ការ​ដឹកជញ្ជូន​ទំនិញ ​កើនឡើង​​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​របស់​អាកាសចរណ៍​ស៊ីវិល​បង្ហាញ​ថា ​គិត​ចាប់​ពី​ខែ​មករា ​ដល់​ខែ​ឧសភា ​២០២៦ ​ជើង​ហោះហើរ​ចេញ-ចូល​ តាម​ផ្លូវអាកាស​របស់កម្ពុជា​មានចំនួន ២៧ ​៨៤៣ ជើង ​កើន​ឡើង​១%, អ្នកដំណើរចេញ-ចូលចំនួន ២ ៨៧៤ ០៨៤ នាក់ ថយចុះ ៦% និង​ទំនិញចេញ-ចូលចំនួន ៣៨ ៩៥១ តោន កើន ៣៤%។​

​លោកបណ្ឌិត ​ម៉ៅ ​ហាវណ្ណាល់ ​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​មាន​ប្រសាសន៍​ថា​ វិស័យ​អាកាសចរណ៍ ​កំពុងដើរតួនាទីសំខាន់​លើការដឹកជញ្ជូនអ្នកដំណើរ​ និង​ទំនិញ​តាមផ្លូវអាកាស ​ក្នុង​ការ​ចូលរួម​ចំណែកដល់​វិស័យ​ទេស​ចរ​ណ៍ ​ពាណិជ្ជកម្ម ​វិនិយោគ ​និង​ការតភ្ជាប់​ធ្វើដំណើរ​របស់​ប្រជាជន។​

​លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ បានបញ្ជាក់ថា ​វិស័យអាកាស​ចរណ៍ស៊ីវិលកម្ពុជា កំពុងឈានចូលពាក់កណ្ដាលឆ្នាំ ២០២៦ ក្នុងស្ថានភាពរបត់ជា​យុទ្ធសាស្ត្រដ៏​សំខាន់។

​លោកបន្ថែមថា ការចាប់ផ្ដើមនៃយុគសម័យអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI/TIA) រួមផ្សំនឹងកំណើនទំនិញដ៏ខ្លាំងក្លាលើសស្តង់ដារអាស៊ាន និងរចនាសម្ព័ន្ធតភ្ជាប់មជ្ឈមណ្ឌលទាំង១០ ចំណុច គឺជាសមិទ្ធផលដ៏លេចធ្លោ។

ទោះជាយ៉ាងណា និន្នាការថយចុះនៃអ្នកដំណើរ, ហានិភ័យនៃការពឹង​ផ្អែក​លើមជ្ឈមណ្ឌលមជ្ឈិមបូព៌ា និងការរៀបចំឡើងវិញនៃបណ្តាញជើងហោះហើរ តាមរយៈការរួម​បញ្ចូលគ្នារវាង Korean Air និង Air-Asiana​ តម្រូវឱ្យមានការចូលរួមដោះស្រាយផ្នែកបទប្បញ្ញត្តិ និង​គោលនយោបាយជាបន្ទាន់ ​និង​ប្រកបដោយនិរន្តរភាព។ ​

លោកបណ្ឌិត ​ម៉ៅ ​ហាវណ្ណាល់ ​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

​យោងតាមអាកាសចរស៊ីវិល នៅ​ក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបាន​ជើង​ហោះហើរចេញ-ចូល (ទ្វេទិស) ​ចំនួន ​៦៤ ៨២១ ជើង កើនឡើង ១១%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៧ លាននាក់ (៦៩៨៨២៥៩) កើនឡើង ១២% និងទំនិញតាមផ្លូវអាកាសមានចំនួន ​៩៣ ៨៨៩ តោន ​កើន ២១% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម