កីឡា
ស្មាត់លេចធ្លោ គួន ម៉ុម សូមអ្នកគាំទ្រទាំងអស់កុំប៉ះពាក្យសម្ដីគ្នា និងបន្តចូលរួមលើកស្ទួយបាល់ទះនៅកម្ពុជា
កីឡាករបាល់ទះលេចធ្លោនៅកម្ពុជា គួន ម៉ុម ផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រ (FAN) ទាំងអស់គ្នាថា ស្រឡាញ់ក្រុមណា ឬកីឡាករណាក៏ដោយសូមកុំប៉ះពាក្យសម្ដីគ្នា និងបន្តចូលរួមលើកស្ទួយវិស័យកីឡាមួយនេះថែមទៀតដើម្បីឲ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីឆ្ពោះទៅឆាកអន្តរជាតិ។

កីឡាករ គួន ម៉ុម
កីឡាករ គួន ម៉ុម បានឲ្យដឹងថា នេះជាការសំណូមពរដល់អ្នកគាំទ្របាល់ទះទាំងអស់មិនថាអ្នកគាំទ្រក្លឹបបាល់ទះវិសាខា ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ឬជាអ្នកគាំទ្រកីឡាកររូបណានោះទេ សូមកុំឲ្យមានការប៉ះពាក្យសម្ដីលើសលួសគ្នាទៅវិញទៅមក និងរក្សាភាពថ្លៃថ្នូរក្នុងនាមជាខ្មែរ និងជាអ្នកស្រឡាញ់គាំទ្របាល់ទះនៅកម្ពុជា។
ស្មាត់មកពីខេត្តតាកែវរូបនេះបន្ថែមទៀតថា ជាក់ស្ដែងព្រឹត្តិការណ៍ប្រកួតតេជោលីគនេះគឺរៀបចំដោយខ្មែរ ធ្វើឡើងនៅកម្ពុជា ដូច្នេះការនាំយកបរទេសមកចូលរួមប្រកួតក៏កាន់តែជាការផ្សព្វផ្សាយផងដែរ។ ដូច្នេះមិនថាកីឡាករ អ្នកគាំទ្រ ក្លឹប សហការគ្នាបានល្អនោះភាពជោគជ័យគឺជាបាល់ទះកម្ពុជាទាំងអស់គ្នា និងបន្តចូលរួមចលនាគាំទ្រ និងផ្សព្វផ្សាយបាល់ទះខ្មែរឲ្យកាន់តែល្បីឆ្ពោះទៅលើឆាកអន្តរជាតិ។

ទិដ្ឋភាពអ្នកគាំទ្រ
បញ្ជាក់ដែរថា ក្នុងការប្រកួតតេជោលីគ រដូវកាលទី៣ នេះមានការគាំទ្រច្រើនពីសំណាក់សាធារណៈជនពិសេសអំឡុងជុំទី២ ដែលប្រជុំដោយកីឡាករបរទេសល្អៗ និងកីឡាករល្បីឈ្មោះ។ ក្លឹបបាល់ទះចំនួន ២ធំៗដែលគេមើលឃើញមានការគាំទ្រ (FAN) គឺសមាគមបាល់ទះវិសាខា និងក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស កន្លងមកមានការចូលរួមទស្សនាច្រើនៗក្នុងពេលប្រកួតម្ដងៗនៅតេជោលីគ ឆ្នាំ២០២៦ ៕

Poster អរគុណរបស់សហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


