ព័ត៌មានជាតិ
គណៈកម្មការចាប់ផ្ដើមចាប់ផ្តើមជំរឿនមន្ត្រីជាក់ស្ដែងនៅក្រសួងរៀបចំដែនដី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាក្រសួងទី១១ ដែលគណៈកម្មការជំរឿនមន្ត្រី ចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះស្តីការក្រសួងរៀបចំដែនដី បន្ទាប់ពីបានបញ្ចប់ដំណើរការជំរឿននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ដំណើរការជំរឿនជាក់ស្ដែងធ្វើឡើងរយៈពេល២ថ្ងៃ គឺក្នុងថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានចូលរួមសហការយ៉ាងសកម្ម ដោយបានមកបង្ហាញខ្លួនផ្ទាល់ និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនកម្ពុជាច្បាប់ដើម ទៅតាមការកំណត់របស់គណៈកម្មការជំរឿន។

លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារជំរឿនមន្រ្តីជាក់ស្ដែងនៃក្រសួងរៀបចំដែនដី អះអាងថា ដំណើរការជំរឿននេះ ធ្វើឡើងរយៈពេល២ថ្ងៃលើមន្ត្រីជាង១ពាន់នាក់ ជាពេលវេលាមួយដ៏សមស្រប ដើម្បីធានាសង្គតិភាពទិន្នន័យ និងធានាមិនឱ្យមានកំហុសបច្ចេកទេស និងមិនរំខានដល់ដំណើរការងាររបស់ក្រសួងរៀបចំដែនដី។
លោក សុខ សង្វារ សង្កត់ធ្ងន់ដូច្នេះ៖« យើងគ្រោងចំណាយពេល២ថ្ងៃ ក្នុងការធ្វើជំរឿនលើចំនួនមន្ត្រីរង្វង់ជាង១ពាន់នាក់នេះ ដែលជាពេលវេលាមួយមិនយូរពេក ហើយមិនលឿនពេក ពីព្រោះបើធ្វើជំរឿនលឿនពេក អាចបណ្ដាលឱ្យមានកំហុសបច្ចេកទេស។ អ៊ីចឹងយើងចង់ធ្វើជំរឿនមួយ កុំឱ្យលឿនពេក ធ្វើជំរឿនក្នុងពេលវេលាមួយដែលគ្រប់គ្រាន់ ដើម្បីធានានូវសង្គតិភាពទិន្នន័យមន្ត្រី ប៉ុន្តែមិនធ្វើជំរឿនយូរពេករហូតរំខានការងាររបស់មន្ត្រីក្រសួង។»។

លោក សុខ សង្វារ បន្ថែមថា ក្រោយដំណើរជំរឿនបញ្ចប់ទៅ គណៈកម្មការ នឹងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីឱ្យបានច្បាស់លាស់ រៀបចំរបាយការណ៍រួមរវាងក្រសួងមុខងារសាធារណៈ និងក្រសួងរៀបចំដែនដី ដើម្បីទទួលស្គាល់ទិន្នន័យដែលបានពីជំរឿន រៀបចំរបាយការណ៍ទៅលេខាធិការដ្ឋានគណៈកម្មការជំរឿន សម្រាប់ជាមូលដ្ឋានជូនឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើជារបាយការណ៍សម្រេចជូនទៅសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
រដ្ឋលេខាធិការក្រសួងរៀបចំដែន លោក រស់ សាលីន ឱ្យដឹងថា មន្ត្រីក្រសួងដែលចូលរួមធ្វើជំរឿននាពេលនេះ គឺមានចំនួន១១៣៥រូប។ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីរូបនេះ រំពឹងថា ក្រសួងរៀបចំដែនដី នឹងទទួលបានទិន្នន័យមន្ត្រីកាន់តែលម្អិតបន្ថែមទៀតពីការធ្វើជំរឿននេះ សម្រាប់យកទៅរៀបចំផែនការផ្សេងៗ និងដើម្បីប្រើឱ្យបំពេញការងារឱ្យចំគោលដៅ និងមានលទ្ធផលល្អ។
លោក រស់ សាលីន សង្កត់ធ្ងន់ថា៖«ការធ្វើជំរឿននេះ យើងអាចបានព័ត៌មានកាន់តែលម្អិត បច្ចុប្បន្នភាពបន្ថែមទៀត ទី១លើចំនួនមន្ត្រី ទី២កម្រិតនៃគុណវុឌ្ឍិមន្ត្រី ទី៣កម្រិតជំនាញរបស់មន្ត្រី ដើម្បីងាយស្រួលធ្វើផែនការបណ្ដុះបណ្ដាលទៅថ្ងៃអនាគត ការប្រើប្រាស់មន្ត្រីឱ្យស្របតាមរចនាសម្ព័ន្ធ ហើយការប្រើប្រាស់មន្ត្រីអាចបំពេញមុខងារស្នូលរបស់ក្រសួងបានកាន់តែមានប្រសិទ្ធភាពខ្ពស់។»។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ ការជំរឿនមន្ត្រី ធ្លាប់បានធ្វើឡើង ចំនួន៣លើករួចមក កាលណោះលើកទី១ ធ្វើនៅឆ្នាំ១៩៩៥ ទី២ ធ្វើនៅឆ្នាំ១៩៩៩ និងទី៣ ធ្វើនៅឆ្នាំ២០១០៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


