ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់៖ បើគ្មានមីស៊ីលការពារខ្លួនទេ អ៊ីរ៉ង់ច្បាស់ជាខ្ទេចខ្ទីដូចហ្គាហ្សា
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសក្ដែងៗថា ប្រសិនបើគ្មានមីស៊ីលការពារខ្លួនទេនោះ ប្រទេសអ៊ីរ៉ង់ច្បាស់ជាត្រូវរងវាសនាខ្ទេចខ្ទីគួរឱ្យអាសូរដូចជាតំបន់ហ្គាហ្សាទៅហើយ។

លោក Pezeshkian បានបញ្ជាក់យ៉ាងដាច់អហង្ការថា កម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ គឺជារឿងដាច់ខាតដែលមិនអាចយកមកចរចា ឬដោះដូរជាមួយនរណាម្នាក់បានឡើយ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការថ្លែងសារដ៏ធ្ងន់ៗនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលដ៏សំខាន់មួយ ក្នុងការចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ លោកប្រធានាធិបតីអ៊ីរ៉ង់ បានបន្ថែមថា បើគ្មានមីស៊ីលទេ មហាអំណាចអាមេរិក និងអ៊ីស្រាអែល ច្បាស់ជាចូលមកកម្ទេចទឹកដីអ៊ីរ៉ង់យ៉ាងសាហាវឃោរឃៅ ដោយមិនលើកលែងសូម្បីតែជីវិតមនុស្សចាស់ ឬក្មេងតូចៗឡើយ។
ស្របពេលជាមួយគ្នានោះដែរ លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានចេញមុខមកអះអាងដែរថា នៅក្នុងកិច្ចព្រមព្រៀងបឋមរវាងអាមេរិក អ៊ីរ៉ង់ និងភាគីសម្របសម្រួល គឺមិនមានការលើកឡើងពីបញ្ហាមីស៊ីលបាលិស្ទិកនេះឡើយ។ លោកបានសង្កត់ធ្ងន់ថា ពិភពលោកមិនគួរមានស្តង់ដារពីរឡើយ ដោយបណ្តោយឱ្យប្រទេសខ្លះមានមីស៊ីល រីឯអ៊ីរ៉ង់មិនអាចមានទៅវិញ ព្រោះវាជារឿងមិនយុត្តិធម៌ទាល់តែសោះ។
គួររំឮកផងដែរថា ប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានបង្កើតឡើងដំបូង ដើម្បីបង្កើនសមត្ថភាពការពារអាកាស កាលពីសម័យសង្រ្គាមជាមួយអ៊ីរ៉ាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយអាវុធទាំងនោះ ត្រូវបានអភិវឌ្ឍឱ្យកាន់តែបាញ់បានឆ្ងាយ និងចំគោលដៅកាន់តែច្បាស់រហូតមកដល់បច្ចុប្បន្ន។ កន្លងមក អាមេរិកធ្លាប់បានព្យាយាមបង្ខំឱ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីមីស៊ីលនេះ រួមទាំងការបញ្ឈប់ការគាំទ្រដល់ក្រុមប្រដាប់អាវុធផ្សេងៗផងដែរ ប៉ុន្តែថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាមានជំហរទន់ភ្លន់ជាងមុន ដោយលោកបានលួចបង្ហើបក្នុងកិច្ចប្រជុំ G7 នៅប្រទេសបារាំងថា វាពិតជាអយុត្តិធម៌បន្តិចមែន បើប្រទេសដទៃមានមីស៊ីលបាន តែបែរជាហាមមិនឱ្យអ៊ីរ៉ង់មានទៅវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


