Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសាទរ ខណៈអាជ្ញាធរបន្តចុះស្ដារប្រព័ន្ធលូជៀសវៀងបង្កការរាំងស្ទះ ដល់ចរន្តបង្ហូរទឹកក្នុងរដូវវស្សានេះ

បានផុស

នៅ

លោក សឿន រ៉ាវី ជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញបានបង្ហាញការពេញចិត្តក្នុងការចូលរួមជាមួយអាជ្ញាធរ កិច្ចការងាររវេចខ្ចប់ និងទុកដាក់សំរាម ការបញ្ចេញសម្រាម ឲ្យបានត្រឹមត្រូវតាមម៉ោងវេលាដែលបានកំណត់ផងដែរ ដើម្បីបរិស្ថានអនាម័យ សោភ័ណ្ឌភាព និងបញ្ចៀសបានពីការជន់លិច ក្នុងរដូវកំពុងមានភ្លៀងធ្លាក់នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿន រ៉ាវី ជាពលរដ្ឋ

លោកបន្ថែមថា បើពឹងផ្អែកទៅលើតែអាជ្ញាធរមួយផ្នែក គឺពុំអាចទៅរួចទៅទេ ដូច្នេះ ពលរដ្ឋគ្រប់រូបត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីកាត់បន្ថយនៅការជន់លិច ទឹកភ្លៀង នៅលើផ្លូវ ត្រូវទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ កុំបង្ហូរចូលមាត់លូរ ធ្វើឲ្យកក់ស្ទះផ្លូវទឹក។

ស្របពេលបច្ចុចប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញបាន និង កំពុងចុះស្តារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រ ខណ្ឌចំការមន ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងចំនួន១០ខ្សែនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីសប្តាហ៍មុន និងបន្ទាប់ពីបានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ ព្រមទាំងកសាងស្ថានីយ៍បូមទឹកជាបន្តបន្ទាប់ទៀតនៅជាយរាជធានីភ្នំពេញរួចរាល់ ។

លោក ប៉ែន ធឿន មន្ត្រីអាជ្ញាធរ នៅថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ

លោក ប៉ែន ធឿន មន្ត្រីអាជ្ញាធរ នៅថ្នាក់មូលដ្ឋានក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ កិច្ចការងារសង្គម គឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺប្រជាពលរដ្ឋតែម្តង ដែលជាតួអង្គសំខាន់ ក្នុងការរួមចំណែកដើម្បីទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវៀងការចោល ឬយកសំរាមទៅទុកក្បែរប្រព័ន្ធលូបង្ហូរទឹក ដែលអាចឲ្យសំរាមធ្លាក់ ឬហូរចូលទៅក្នុងប្រព័ន្ធលូ បង្កជាការរាំងស្ទះដល់ចរន្តទឹក ធ្វើឲ្យមានការជន់លិចជាដើម ក្នុងរដូវវស្សានេះ ។ ដូច្នេះអាជ្ញាធរថ្នាក់មូលដ្ឋាន បានបន្តអំពាវនាវដល់ពលរដ្ឋ សូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវៀងបណ្តោយឲ្យសំរាមហូរធ្លាក់ទៅក្នុងប្រពន្ធលូ បង្កការរាំងស្ទះដល់ចរន្តបង្ហូរទឹក ក្នុងរដូវវស្សានេះ។

ទាក់ទងកិច្ចការងារស្តារប្រព័ន្ធលូនេះដែរ មន្ត្រីអាជ្ញាធរ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ បច្ចុប្បន្ន ក្រុមការងារប្រើប្រាស់រថយន្តចំនួន១២គ្រឿង ដោយបែងចែងជា៥ក្រុមធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ សម្រាប់ការងារនេះដែរ កាលពីសប្តាហ៍មុនបានបញ្ចប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយពេលនេះបានបន្តមកខណ្ឌចំការមន នឹងបន្តទៅខណ្ឌចំនួន៣ទៀត នោះគឺខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងបញ្ចប់នៅខណ្ឌទួលគោក៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម