ព័ត៌មានអន្ដរជាតិ
ពេលសវនាការជាមួយប្រមុខណាតូ លោក ត្រាំ លើករឿងខកចិត្តជាថ្មីទៀត ក្នុងសង្គ្រាមនៅអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្ត ដែលបណ្តាសម្ព័ន្ធមិត្តណាតូ មិនបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់យុទ្ធនាការយោធារបស់អាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន france24 ។

នៅក្នុងជំនួបជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte នៅសេតវិមាន កាលពីថ្ងៃទី២៤ ខែមិថុនា ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖ «យើងមានការខកចិត្ត! អាមេរិកបានកម្ចាត់អ៊ីរ៉ង់ទាំងស្រុងនៅក្នុងសប្តាហ៍ដំបូង ប៉ុន្តែវាជារឿងល្អ ប្រសិនបើពួកគេ (សម្ព័ន្ធមិត្ត) និយាយថា ពួកគេចង់ជួយជ្រោមជ្រែងខ្លះ»។ លោក ត្រាំ បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ពិតជាមិនត្រូវការជំនួយក្នុងរឿងនេះទាល់តែសោះ។
ជាការឆ្លើយតប អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានការពារបណ្តាប្រទេសជាសមាជិកណាតូ ដោយលើកឡើងថា យន្តហោះចម្បាំងរបស់អាមេរិកចន្លោះពី ៤០០០ ទៅ ៥០០០ គ្រឿង បានហោះចេញពីមូលដ្ឋានទ័ពនានាក្នុងតំបន់អឺរ៉ុប អំឡុងពេលធ្វើសង្គ្រាមនោះ។
ក្រោយបញ្ចប់ជំនួប មេដឹកនាំណាតូរូបនេះបានប្រាប់អ្នកយកព័ត៌មានថា ប្រធានាធិបតី ត្រាំ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះសម្ព័ន្ធភាពណាតូ ហើយបានអះអាងថា អាមេរិកនឹងការពារអឺរ៉ុប «យ៉ាងពិតប្រាកដ» ក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។
ការរិះគន់របស់លោកត្រាំ មកលើណាតូ បានកើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលមេដឹកនាំនៃប្រទេសជាសមាជិកទាំង ៣២ ត្រៀមលក្ខណៈចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី នាថ្ងៃទី៧-៨ ខែកក្កដាខាងមុខ។
គួរបញ្ជាក់ថា ប្រធានាធិបតីត្រាំ មិនបានពិគ្រោះយោបល់ជាមួយណាតូឡើយ មុនពេលអាមេរិក និងអ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ សម្ព័ន្ធមិត្តសំខាន់ៗនៅអឺរ៉ុប ក៏បានបង្ហាញការមន្ទិលសង្ស័យជាបន្តបន្ទាប់អំពីគោលបំណងនៃសង្គ្រាមនេះផងដែរ។
ក្រៅពីជម្លោះជាមួយអ៊ីរ៉ង់ អាមេរិកក៏មានភាពតានតឹងជាមួយសម្ព័ន្ធមិត្តណាតូផ្សេងទៀត រួមទាំងកោះហ្គ្រីនឡែន ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលលោក ត្រាំ ធ្លាប់បានគំរាមកំហែងកាត់យកជាដែនដីរបស់ខ្លួន មុនពេលមានការសម្របសម្រួលគ្នាកាលពីខែមករា។
ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានថ្លែងចំៗថា ប្រទេសជាសមាជិកណាតូនៅអឺរ៉ុប ត្រូវតែទទួលខុសត្រូវចម្បងលើកិច្ចប្រឹងប្រែងការពារជាតិបែបធម្មតាៗ។ ក្រសួងការពារជាតិអាមេរិក បានប្រកាសពីការកាត់បន្ថយចំនួនឧបករណ៍យោធាដែលបានដាក់ពង្រាយនៅជុំវិញពិភពលោក ដែលឧបករណ៍ទាំងនោះភាគច្រើនត្រូវបានផ្គត់ផ្គង់ដល់ប្រតិបត្តិការរបស់ណាតូ។
យ៉ាងណា ចំណាត់ការនេះបានបង្កើតឲ្យមានក្តីបារម្ភថា តំបន់អឺរ៉ុប អាចនឹងងាយរងគ្រោះដោយសារការគំរាមកំហែង ដោយហេតុថាសម្ព័ន្ធមិត្តទាំងនោះនៅតែបន្តពឹងផ្អែកលើអាមេរិកសម្រាប់អាវុធគន្លឹះមួយចំនួន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អាមេរិក និង អ៊ីរ៉ង់ ឈានដល់បង្កើតក្រុមការងារកម្រិតបច្ចេកទេសចំនួន ៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


