ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ៖ អាវុធនុយក្លេអ៊ែរ ជាការធានាតែមួយគត់ ដើម្បីទប់ស្កាត់សង្គ្រាមលោក
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ថា អាវុធនុយក្លេអ៊ែរគឺជា «ខែលការពារតែមួយគត់» ដែលនឹងទប់ស្កាត់ពិភពលោក កុំឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមសកល ចំពេលមានការភ័យខ្លាចអំពីការរត់ប្រណាំងសព្វាវុធថ្មី រវាងប្រទេសជាច្រើន។ យោង សារព័ត៌មាន thehindu ។

នៅក្នុងការថ្លែងទៅកាន់វេទិកាវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ Primakov លើកទី១២ កាលពីថ្ងៃទី២៤ ខែមិថុនា លោក Peskov បានគូសបញ្ជាក់ថា «បច្ចុប្បន្ន សន្តិសុខសកលលោកកំពុងតែធ្លាក់ចុះលើទិដ្ឋភាពជាច្រើន។ តាមពិតទៅ ពិភពលោកនាពេលបច្ចុប្បន្ន គឺគ្មានអ្វីក្រៅពីការការពារដោយនុយក្លេអ៊ែរនោះឡើយ។ នេះគឺជាកត្តាតែមួយគត់ ដែលកំពុងការពារពិភពលោកពីសង្គ្រាមលោក»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានសង្កត់ធ្ងន់ថា ការការពារដោយនុយក្លេអ៊ែរមិនអាចបង្ការជម្លោះក្នុងតំបន់បាននោះទេ ហើយហានិភ័យនៃជម្លោះតូចៗបែបនេះកំពុងតែបន្តកើនឡើង។ លោក Peskov ក៏បានបន្ថែមទៀតថា អង្គការដោះស្រាយវិបត្តិពហុភាគី ក៏ដូចជាប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូល កំពុងតែបាត់បង់តម្លៃ និងឥទ្ធិពលរបស់ខ្លួនជាបណ្តើរៗហើយ។
លោកបាននិយាយទៀតថា វាច្បាស់ណាស់ថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន មិនថាតែការដួលរលំ ឬកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូលក៏កំពុងតែធ្លាក់ចុះតម្លៃដូចគ្នាដែរ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជាតួនាទីរបស់រូបិយប័ណ្ណបម្រុងសំខាន់ៗរបស់ពិភពលោក ក៏កំពុងតែធ្លាក់ចុះឥទ្ធិពលផងដែរ។
ដោយឡែក ងាកមកកាន់សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលមានឈ្មោះថា «New START» បានផុតកំណត់កាលពីខែកុម្ភៈ ដោយការផុតកំណត់នេះ បានដកចេញនូវរាល់ការរឹតត្បិតទៅលើមហាអំណាចនុយក្លេអ៊ែរធំៗទាំងពីររបស់ពិភពលោក។ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា ភាគីទាំងសងខាងមានចំណាត់ការក្នុងការបន្តសុពលភាព ឬជំនួសកិច្ចព្រមព្រៀងនេះនៅឡើយទេ បើទោះបីជាភាគីទាំងពីរបានយល់ព្រមបង្កើតការចរចាយោធាកម្រិតខ្ពស់ឡើងវិញក៏ដោយ។
យ៉ាងណាមិញ ការផុតកំណត់នៃសន្ធិសញ្ញា New START ដោយគ្មានកិច្ចព្រមព្រៀងថ្មីមកជំនួស បានធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុង «សុបិនអាក្រក់នៃសម័យសង្គ្រាមត្រជាក់» សារជាថ្មី ដែលប្រទេសមហាអំណាចនានានឹងចាប់ផ្តើមប្រកួតប្រជែងគ្នាលាក់កំបាំង និងផលិតអាវុធប្រល័យលោកជាការរត់ប្រណាំងដោយគ្មានការត្រួតពិនិត្យពីអន្តរជាតិ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


