ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានជាថ្មីថា កប៉ាល់ឆ្លងកាត់ច្រក Hormuz ត្រូវតែសុំអនុញ្ញាត បើមិនចង់ឲ្យចាត់ការ
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅព្រហស្បតិ៍ ទី២៤ ខែមិថុនា បានចេញការព្រមានដ៏ម៉ឺងម៉ាត់មួយប្រឆាំងនឹងការឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលគ្មានការអនុញ្ញាត ដោយបញ្ជាក់ថា នាវាទាំងឡាយណាដែលមិនអនុវត្តតាម នឹងត្រូវរងការចាត់ការជាធរមាន។ នេះបើយោងតាមសារព័ត៌មាន cnbc របស់អាមេរិក។

ភាគីអ៊ីរ៉ង់ បានប្រកាសថា ខ្លួនមានគម្រោងដាក់ចេញនូវអ្វីដែលខ្លួនហៅថា កម្រៃសេវាកម្មផ្លូវសមុទ្រ មិនមែនជាការយកពន្ធផ្លូវនោះទេ ខណៈដែលអាមេរិកបានវែកញែកថា ច្រកនេះជាផ្លូវទឹកអន្តរជាតិ ដូច្នេះមិនគួរមានការទារប្រាក់នោះឡើយ។
កងទ័ព IRGC បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ផ្លូវតែមួយគត់ដែលត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រក Hormuz គឺមានតែផ្លូវដែលប្រកាសដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប៉ុណ្ណោះ។ ពួកគេ បានព្រមានទៀតថា ការឆ្លងកាត់ណាមួយដោយគ្មានការអនុញ្ញាត គឺជាទង្វើ មិនអាចទទួលយកបាន និងមានគ្រោះថ្នាក់បំផុត។
ជាមួយគ្នានោះ ពួកគេក៏បានថ្កោលទោសចំពោះអ្វីដែលពួកគេហៅថាជា «ផ្លូវសមុទ្រថ្មី» កាត់តាមច្រកទឹកនេះ ដែលត្រូវបានប្រកាសឡើងដោយអាជ្ញាធរមួយចំនួន ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះឡើយ។
សេចក្តីថ្លែងការណ៍នេះបានលេចឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអូម៉ង់បានប្រកាសពីគន្លងផ្លូវនាវាចរណ៍បណ្តោះអាសន្នកាត់តាមច្រកសមុទ្រនេះ ក្រោមការសម្របសម្រួលជាមួយអង្គការសមុទ្រអន្តរជាតិ (IMO)។ ការព្រមានដ៏តឹងរ៉ឹងនេះ បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងតេហេរ៉ង់ ក្នុងការរក្សាការគ្រប់គ្រងលើច្រក Hormuz និងការប្រឆាំងនឹងការធ្វើដំណើរឆ្លងកាត់ណាដែលរំលងការអនុញ្ញាតរបស់ខ្លួន។
មិនតែប៉ុណ្ណោះ វាក៏បានបង្ហាញពីភាពមិនច្បាស់លាស់ដែលម្ចាស់កប៉ាល់កំពុងជួបប្រទះក្នុងការធ្វើដំណើរឆ្លងកាត់ច្រកមួយនេះ បើទោះបីជាអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីសប្តាហ៍មុន ដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ ដែលចែងថា នាវាពាណិជ្ជកម្មអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយឥតគិតថ្លៃក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ។ ប៉ុន្តែស្របពេលដែលអ៊ីរ៉ង់ និងអាមេរិកកំពុងស្ថិតក្នុងកិច្ចចរចា គេនៅមិនទាន់ដឹងច្បាស់ថា ការរៀបចំបែបណានឹងត្រូវអនុវត្ត បន្ទាប់ពីរយៈពេលកំណត់នោះឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ពេលសវនាការជាមួយប្រមុខណាតូ លោក ត្រាំ លើករឿងខកចិត្តជាថ្មីទៀត ក្នុងសង្គ្រាមនៅអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


