Connect with us

កីឡា

ញាក់សាច់! ជប៉ុន ប៉ះ​ ប្រេស៊ីល ​វគ្គ​ ៣២ ក្រុម​ចុង​ក្រោយ World Cup 2026

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ជប៉ុន ត្រូវ​ជួប​ក្រុម​ខ្លាំង ប្រេស៊ីល ​នៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup ឆ្នាំ ២០២៦ បន្ទាប់​ពី​បញ្ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២។

ក្រុម ជប៉ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​សាំមូរ៉ៃ ជប៉ុន បាន​បង្កើត​ស្ថិតិ​មិន​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល F បន្ទាប់​ពីការ​ប្រកួត​ទី​១ ស្មើ ហូឡង់ ២-២, ការ​ប្រកួត​ទី២ បានឈ្នះ ទុយនីស៊ី ៤-០ និង​ការ​ប្រកួត​ទី៣ បាន​ស្មើ ស៊ុយអែត ១-១ ដូច្នេះពួក​គេ​រក​បាន ៥ ពិន្ទុ ស្ថិត​នៅ​លេខ ២ ក្នុង​ពូល បាន​កក់​កៅអី​វគ្គ ៣២ ក្រុម​ចុង​ក្រោយ។

Soccer Football – FIFA World Cup 2026 – Group C – Scotland v Brazil – Miami Stadium, Miami Gardens, Florida, U.S. – June 24, 2026 Brazil coach Carlo Ancelotti speaks to his players during the first half hydration break REUTERS/Marco Bello

ចំណែក ប្រេស៊ីល វិញ ជា​ក្រុម​លេខ ១ ក្នុង​ពូល C ដោយ​រក​បាន ៧ ពិន្ទុ បន្ទាប់​ពី​ស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និង ឈ្នះស្កុតឡែន ៣-០។

ដូច្នេះ​នៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ សាំមូរ៉ៃ ជប៉ុន ប៉ះ សាំប៉ា ប្រេស៊ីល ដែល​ជា​វគ្គក្រុម​​ចាញ់ ធ្លាក់ និង​ក្រុម​ឈ្នះ ឡើង​វគ្គ​ ១៦ ក្រុម។ ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ ២០២៦៕

កីឡាករ​ប្រេស៊ីល Vinicius Junior អបអរ​ពេល​ស៊ុត​ចូល ស្កុតឡែន
កីឡាករ​ជប៉ុន Yuto Nagatomo
កីឡាករ Neymar Jr. បង្ហាញ​ខ្លួន​លើក​ដំបូង World Cup ឆ្នាំ​នេះ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម