Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះឆែកឆេរ ៣ទីតាំងនៅប៉ោយប៉ែត រកឃើញសម្ភារសង្ស័យពាក់ព័ន្ធនិង Online Scam

បានផុស

នៅ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យចំនួន៣ទីតាំង រកឃើញកុំព្យូទ័រយួរដៃ (Laptop) និងទូរស័ព្ទដៃមួយចំនួន សង្ស័យថាប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា ឣគ្គស្នងការរងនគរបាលជាតិ និងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ព្រមទាំងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន៣ទីតាំង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញសម្ភារវត្ថុតាងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

*ទីតាំងទី១ នៅវេលាម៉ោង ០៩:៣០នាទី នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្ទះ២ល្វែងកម្ពស់៥ជាន់ផ្ទាល់ដី មាន១៦បន្ទប់ ហលចំនួន១ជាន់ខាងលើ មានជនជាតិឥណ្ឌូណេស៊ីស្នាក់នៅចំនួន ២៥នាក់ ស្រី០២នាក់។ទីតាំងនេះ រកពុំឃើញមានសម្ភារៈវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)នោះទេ។

*ទីតាំងទី២ នៅវេលាម៉ោង ១០:០០នាទី នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្ទះ២ល្វែងកម្ពស់៣ជាន់ផ្ទាល់ដី មាន២៥បន្ទប់ មានចំរុះជាតិសាសន៍ស្នាក់នៅចំនួន ១៥នាក់ ក្នុងនោះ កម្លាំងចម្រុះរកពុំឃើញមានសម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នោះទេ។ ចំពោះជនបរទេសខាងលើ កម្លាំងជំនាញអន្តោប្រវេសន៍ជាអ្នកគ្រប់គ្រង និងពិនិត្យតាមនីតិវិធី។

*ចំណែកទីតាំងទី៣ វេលាម៉ោង១១:០០នាទី កម្លាំងចម្រុះបានចុះត្រួតពិនិត្យជាក់ស្ដែងសណ្ឋាគារឈ្មោះ វែន តឺ ម៉ូ ហ្វ តា ជៀវ ទៀន កម្ពស់១១ជាន់មាមាន៦៣បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញ មានជនជាតិស្នាក់នៅចម្រុះជាតិសាសន៍ មានចំនួន ៦៦នាក់ (ស្រី០៩នាក់) មាន១០សញ្ជាតិ និងរកឃើញកុំព្យូទ័រយួរដៃ (Laptop)១គ្រឿង និងទូរស័ព្ទដៃ៦២គ្រឿង សង្ស័យថាប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)។ បច្ចុប្បន្នវត្ថុតាងចាប់យកទាំងអស់ កម្លាំងជំនាញអគ្គស្នងការនគរបាលជាតិជាអ្នកគ្រប់គ្រង ដើម្បីធ្វើកោសល្យវិច័យ នឹងមានចំណាត់ការការបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម