កីឡា
ថ្នាក់ដឹកនាំក្រុមនារី សៀមរាប ជូនបាច់ផ្កាដល់កីឡាការិនីរបស់ខ្លួន សម្រាប់ការជាប់ជម្រើសជាតិក្រុមធំ
ក្រុមបាល់ទាត់នារី សៀមរាប អេហ្វស៊ី មានកីឡាការិនីចំនួន ៤ នាក់ ត្រូវបានកោះហៅចូលជម្រើសជាតិនារី កម្ពុជា ក្រុមធំ ដើម្បីចូលរួមការប្រកួតពានរង្វាន់ ASEAN Women’s Cup 2026 នៅប្រទេស ម៉ាឡេស៊ី នាខែ កក្កដា ខាងមុខ។

សហព័ន្ធបាល់ទាត់ កម្ពុជា បានប្រកាសជាផ្លូវការអំពីបញ្ជីឈ្មោះកីឡាការិនីទាំង ២៣ នាក់ ដើម្បីបោះជំរុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតពាន ASEAN Women’s Cup 2026 នៅប្រទេស ម៉ាឡេស៊ី ខណៈក្នុងចំណោមនោះមានកីឡាការិនីរបស់ក្រុម សៀមរាប អេហ្វស៊ី ៤ នាក់រួមមានអ្នកចាំទី ជិន សូវៀត, ខ្សែការពារស្លាប នួន ស្រីនូ, ខ្សែការពារកណ្តាល គីន រក្សា និងខ្សែបម្រើការពារ ស៊្រុន ស្រីលក្ខ ។
ក្នុងចំណោមកីឡាការិនីទាំង ៤ នាក់នោះ មានកីឡាការិនី ៣ នាក់ ធ្លាប់បានជាប់ជម្រើសជាតិនារី កម្ពុជា ក្រុមធំពីមុនរួចហើយ រួមមានកីឡាការិនី ជិន សូវៀត គីន រក្សា និង ស្រ៊ុន ស្រីលក្ខ។ ដោយឡែក មានតែកីឡាការិនី នួន ស្រីនូ ម្នាក់ប៉ុណ្ណោះ ដែលទើបជាប់ជម្រើសជាតិក្រុមធំជាលើកដំបូង។

ការណ៍ដែលកីឡាការិនីរបស់ក្រុម សៀមរាប អេហ្វស៊ី មានកីឡាការិនី ដល់ទៅ ៤ នាក់ជាប់ក្នុងជម្រើសជាតិនារី កម្ពុជា ក្រុមធំលើកនេះ ដោយសារពួកគេបង្ហាញទម្រង់លេងល្អខ្លាំង សម្រាប់ការប្រកួតនៅក្នុងលីគនារី កម្ពុជា រដូកាល ២០២៦ នេះ។ បច្ចុប្បន្ន ពួកគេកំពុងឈរលេខរៀងទី ៤ ក្នុងលីគនារី កម្ពុជា ដោយឆ្លងកាត់ ១០ ប្រកួត ក្នុងនោះឈ្នះ៥ ស្មើ ៣ និងចាញ់ ២។
សម្រាប់ការប្រកួតកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅលីគនារី ថ្នាក់ដឹកនាំបានជូនបាច់ផ្កាជាលើកទឹកចិត្តដល់កីឡាការិនីទាំង ៤ នាក់ដែលបានជាប់ជម្រើសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិករបស់ក្រុមនារីភ្នំពេញក្រោនក៏ទទួលបានបាច់ផ្កាពីថ្នាក់ដឹកនាំរបស់ក្រុមនារីសៀមរាប អេហ្វស៊ីដែរ។
មូលហេតុធំមួយ ដែលក្រុមរបស់ពួកគេ មានកីឡាការិនីជាប់ឈ្មោះ សុទ្ធតែអ្នកលេងនៅក្នុងតំបន់ខាងក្រោម ដោយសារគិតត្រឹមថ្ងៃទី ២៦ ខែ មិថុនា នេះ ពួកគេជាប់លេខ ២ ជាក្រុមរបូតគ្រាប់បាល់តិចបំផុត បន្ទាប់ពី ភ្នំពេញក្រោន ពោលគឺត្រឹមតែ ៨ គ្រាប់ប៉ុណ្ណោះ។
គួរបញ្ជាក់ ថា ក្រុមនារី កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុមនារី ឥណ្ឌូណេស៊ី និង ទីម័រ។ ការប្រកួតទី ១ ត្រូវជួបក្រុម ទីម័រ នៅថ្ងៃទី ១៣ ខែ កក្កដា និងប្រកួតទី ២ ត្រូវជួបក្រុម ឥណ្ឌូណេស៊ី នៅថ្ងៃទី ១៦ ខែ កក្កដា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


