Connect with us

សុខភាព

ពិតទេ? ពាក់ស្បែកជើងកែងចោត អាចជាមូលហេតុមួយបណ្ដាលឱ្យឈឺចង្កេះ?

បានផុស

នៅ

ស្បែកជើងកែង ដ្បិតថាជាជម្រើសដ៏ពេញនិយមសម្រាប់ស្រី្តសម័យថ្មី ប៉ុន្តែការពាក់ស្បែកជើងកែងខ្ពស់ៗជាប្រចាំ ក៏អាចជាកត្តាមួយក្នុងចំណោមកត្តាប្រឈមផ្សេងទៀត ដែលបង្កើនហានិភ័យនៃការឈឺចង្កេះផងដែរ។ នេះយោងតាមសារចែករំលែកចំណេះសុខភាពពី មន្ទីរពេទ្យកាល់ម៉ែត្រ ។

ឈឺចង្កេះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើសារចែករំលែកបានឱ្យដឹងថា កត្តាដែលធ្វើឱ្យប្រឈមនឹងបញ្ហាឈឺចង្កេះ មានច្រើនប្រភេទ ក្នុងនោះរួមមាន ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ, អ្នកធ្វើការងារដែលប្រើកម្លាំងកាយខ្លាំង, អ្នកអង្គុយ ឬឈររយៈពេលយូរ, ស្ត្រីមានផ្ទៃពោះ, អ្នកលើសទម្ងន់, មនុស្សវ័យចំណាស់ និងអ្នកដែលមិនសូវហាត់ប្រាណជាប្រចាំជាដើម។

ប្រភពដដែលពន្យល់ដែរថា មានមូលហេតុជាច្រើនដែលបណ្តាលឱ្យឈឺចង្កេះរួមមាន វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់ ការសឹកសន្លាក់ឆ្អឹង ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ ជំងឺមហារីក ជាដើម។ល។ ឯមូលហេតុភាគច្រើន គឺបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។

យ៉ាងណាមិញ មួយក្នុងចំណោមមូលហេតុជាច្រើន គឺការពាក់ស្បែកជើងកែងខ្ពស់ អាចធ្វើឱ្យទម្ងន់រាងកាយផ្លាស់ប្តូរទៅផ្នែកខាងមុខ បង្ខំឱ្យឆ្អឹងខ្នង និងសាច់ដុំចង្កេះធ្វើការច្រើនជាងធម្មតា។ ដូច្នេះ ប្រសិនបើពាក់ជាញឹកញាប់ ឬក្នុងរយៈពេលយូរ វាអាចបង្កឱ្យមានការឈឺចាប់ និងបញ្ហាលើប្រព័ន្ធសាច់ដុំ-ឆ្អឹងបាន។

បើតាមការណែនាំ បើសិនមានអាការៈឈឺចង្កេះជាប្រចាំ គួរកុំបណ្តោយឱ្យបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅតទៅទៀត ដោយគប្បីឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ៕ ដោយ ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម