សន្តិសុខសង្គម
ករណីកាប់សម្លាប់បុរសម្នាក់នៅស្រុកព្រៃកប្បាស នគរបាលជំនាញឃាត់ខ្លួនជនដៃដល់៣នាក់
ជនសង្ស័យ ៣នាក់ដែលពាក់ព័ន្ធករណីកាប់ និងអាកសម្លាប់បុរសម្នាក់យ៉ាងសាហាវនៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវតាមចាប់ខ្លួនបានទាំងអស់ ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកើតហេតុ។

ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលជនរងគ្រោះឈ្មោះ ប៉ុក លី ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ភ្លាមៗក្រោយទទួលព័ត៌មាន កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយនគរបាលស្រុកព្រៃកប្បាស បានចុះពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាង និងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០៧និង២៥នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ ឈុំ ភក្តី ហៅ តី អាយុ ២៥ឆ្នាំ។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាព និងបង្ហាញពីបក្ខពួក ២នាក់ទៀត ដែលបានរួមគ្នាធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។

ផ្អែកលើចម្លើយសារភាព សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សួន សុខណេង អាយុ ២៩ឆ្នាំ និងឈ្មោះ ស៊ឹម រី អាយុ ៥២ឆ្នាំ ដែលរស់នៅភូមិជាមួយគ្នា យកមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
តាមចម្លើយសារភាព ជនសង្ស័យទាំង ៣នាក់ បានប្រើកាំបិតផ្គាក់ និងកាំបិតប៉័ងតោ រួមគ្នាកាប់ និងអាកជនរងគ្រោះឈ្មោះ ប៉ុក លី អាយុ ៤៧ឆ្នាំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន


