ព័ត៌មានជាតិ
ចម្ការលម៉ើកសិករនៅខេត្តបាត់ដំបង ឆក់បេះដូងទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅចុងសប្តាហ៍
ក្រៅពីដំាលម៉ើសម្រាប់លក់ ចម្ការលម៉ើរបស់កសិករមួយនៅខេត្តបាត់ដំបងបានក្លាយជាគោលដៅឆក់ទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិឱ្យចូលរួមទស្សនាកម្សាន្តនាពេលចុងសប្ដាហ៍។

ជាម្ចាស់ចម្ការលម៉ើ គី ហាំង លោក គី ហាំង ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នចម្ការលម៉ើរបស់លោក ក្រៅពីការដាំលម៉ើសម្រាប់លក់ទៅកាន់ទីផ្សារ ចម្ការលម៉ើ គី ហាំង ក៏បានប្រែក្លាយជាគោលដៅទេសមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនាពេលចុងសប្ដាហ៍យ៉ាងច្រើនកុះករផងដែរ។

លោក គី ហាំង បន្តថា ជារៀងរាល់ចុងសប្ដាហ៍លោកសង្កេតឃើញថាសម្បូរទៅដោយភ្ញៀវទេសចរជាច្រើន បាននាំគ្នាមកដើរកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខណៈចម្ការរបស់លោកក៏មានភ្ញៀវទេសចរមកចូលរួមកម្សាន្ត និងបានជួយទិញលម៉ើស្រស់ៗ ដែលទើបប្រមូលផលបានថ្មីៗក្នុងរដូវកាលនេះ។ ជាក់ស្ដែង ជាមធ្យមភ្ញៀវទេសដែលបានដើរកម្សាន្តជាច្រើនក្រុមបានជួយទិញលម៉ើរបស់លោកបានចន្លោះពី ១០០គីឡូ ទៅដល់ជិត ២០០គីឡូ ក្នុង១ថ្ងៃផងដែរ។
យ៉ាងណាមិញ ចម្ការលម៉ើ គី ហាំង នៅឆ្នាំនេះ កាន់តែទទួលបានការគាំទ្រយ៉ាងច្រើនកុះករ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ និងការចែករំលែកតាមរយៈបណ្ដេញសង្គមពីឆ្នាំមុនៗរួចមក។
សម្រាប់ពេលបច្ចុប្បន្ន ផ្លែលម៉ើនៅចម្ការរបស់លោក គី ហាំង អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៥ដុល្លារ ទៅ ២០ដុល្លារ អាស្រ័យទៅតាមប្រភេទពូជនីមួយៗផងដែរ។


ផ្លែលម៉ើ គឺជាប្រភេទផ្លែឈើដ៏សម្បូរសារធាតុចិញ្ចឹម និងផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាមិនត្រឹមតែជាប្រភពថាមពលដ៏រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការរំលាយអាហារ ការពារសុខភាពទូទៅ និងអាចជួយស្ត្រីមានផ្ទៃពោះបានយ៉ាងល្អទៀតផង។
ចម្ការលម៉ើរបស់លោក គី ហាំង ជាចម្ការលម៉ើមួយដែលមានទីតាំងស្ថិតនៅភូមិ កូនភ្នំខាងជើង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នចម្ការលម៉ើរបស់កសិករូបនេះ មានដើមលម៉ើចំនួន ៤៥០ដើមក្នុងផ្ទៃដីសរុបជិត ២ហិកតា ដែលជាមធ្យម លម៉ើ១ដើម អាចប្រមូលផលបាន ៨០គីឡូក្រាម៕




អត្ថបទ ៖ សួស សិត
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


