Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​-​កូរ៉េ​ខាង​ត្បូង ​ប្តេជ្ញា​រំសាយ​អាវុធនុយក្លេអ៊ែរនៅ​​ឧបទ្វីបកូរ៉េ​ និង​សន្យា​​ធ្វើ​សម​យុទ្ធ​រួម​គ្នា​​ឡើងវិញ​

បានផុស

នៅ

ខណៈ​ជម្លោះ​ភូមិសាស្រ្ត​ និង​ប្រដាប់​អាវុធ​ជុំវិញ​ពិភពលោក​មិន​បាន​ធូរ​ស្បើយ​​នៅ​ឡើយ​នោះ​ទេ ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ការណ៍នេះ កូរ៉េខាងត្បូងនិងជប៉ុន កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បញ្ជាក់ជាថ្មីនូវ​ការ​ប្តេជ្ញា​ចិត្តរវាង​ប្រទេស​ទាំង​ពីរ​ ចំពោះ​ការរំសាយអាវុធនុយក្លេអ៊ែរនៅ​ឧបទ្វីបកូរ៉េ ហើយបាន​ព្រមព្រៀង​លើ​សមយុទ្ធស្វែងរកនិងជួយសង្គ្រោះរួមគ្នាធ្វើ​យ៉ាង​ណា​​ឱ្យ​សកម្មឡើងវិញ ដែល​ជាជំហានមួយឆ្ពោះ​ទៅមុខ​សម្រាប់ចំណងមិត្តភាពសន្តិសុខ​រវាងប្រទេសជិតខាង​។

លោក Ahn Gyu-back និង លោក Shinjiro Koizumi ។ រូបភាព៖ Yanhap News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់​ងារ​សារព័ត៌មាន Reuters ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៦ ក្នុង​ជំនួបនៅ​ទីក្រុងសេអ៊ូល រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាង​ត្បូង ​លោក Ahn Gyu-back និងសមភាគី​ជប៉ុន លោក Shinjiro Koizumi បាន​ព្រមព្រៀងគ្នាធ្វើការ​លើស្ថិរភាពក្នុងតំបន់​ទ្វេភាគី ក៏ដូចជា​តាមរយៈ​ភាពជាដៃគូជាមួយ​ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចចរ​ចា​ជុំទី៦ រវាង​ប្រទេសទាំង​ពីរ។

ក្រសួង​ការពារជាតិកូរ៉េខាងត្បូងលើក​ឡើង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ « រដ្ឋមន្ត្រីទាំងពីរ​បានចែករំលែក​ទស្សនៈក្នុងការបន្ត​កិច្ចសហ​ប្រតិបត្តិការដើម្បី​រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់​ក្នុង​ចំណោម​បរិយាកាសសន្តិសុខដ៏តាន​តឹង​»។

ដោយ​មានការ​លើកទឹកចិត្តពីសហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង និងជប៉ុន បាន​ខិតខំអភិវឌ្ឍទំនាក់ទំនង​កាន់តែជិតស្និទ្ធចាប់​តាំងពីឆ្នាំ២០២២ និង​យកឈ្នះលើភាពខុសគ្នា​ខាងប្រវត្តិសាស្ត្រដ៏ជូរ​ចត់ ដែល​ជាគោល​នយោបាយ​កំពុង​បន្ត​​ដោយប្រធានាធិបតី​កូរ៉េ​ លោក​ Lee Jae Myung និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​ស្រី​ Sanae Takaichi ។

នៅឆ្នាំ ២០១៩ ទីក្រុងសេអ៊ូលបាន​ផ្លាស់ប្តូរទៅ​បញ្ចប់កតិកាសញ្ញា​ចែករំលែកព័ត៌មាន​ស៊ើបការណ៍សម្ងាត់ GSOMIA ជាមួយ​ជប៉ុន បន្ទាប់​ពីទីក្រុងតូក្យូ​បានរឹតត្បិតការនាំ​ចេញសម្ភារៈ​អេឡិចត្រូនិក និងដក​កូរ៉េខាងត្បូង​ចេញពីបញ្ជីពាណិជ្ជកម្មអនុគ្រោះរបស់​ខ្លួន ដោយសារតែការ​បន្លាយ​​​ដោយ​​អាណា​និគមរបស់ជប៉ុន​កន្លងមក​លើឧបទ្វីបកូរ៉េ​។

នៅ​ថ្ងៃអាទិត្យ លោក Ahn និង លោក Koizumi ក៏បាន​យល់ព្រមបន្ត​ជំរុញការ​ផ្លាស់ប្តូររវាងក្រុមហោះ​ហើរតាមអាកាសរៀងខ្លួន​របស់កងទ័ព​អាកាស​ទាំង​ពីរ​ គឺក្រុម Black Eagles របស់កូរ៉េខាងត្បូង និងក្រុម Blue Impulse របស់​ជប៉ុន ដើម្បីជំរុញ​លើ​សមយុទ្ធស្វែងរក និងជួយសង្គ្រោះបន្ថែមទៀត សម្រាប់​សេណារីយ៉ូគ្រោះថ្នាក់​តាមសមុទ្រ។

គួរ​បញ្ជាក់​ថា ភាគីទាំងពីរ​ក៏បានយល់ព្រម​ធ្វើសមយុទ្ធស្វែងរក និងជួយ​សង្គ្រោះរួមគ្នា​នៅខែមិថុនា ជាលើកដំបូង​ក្នុងរយៈពេល​ជិតមួយ​ទសវត្សរ៍៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម