Connect with us

កីឡា

«ទិវា​អូឡាំពិក​ ឆ្នាំ​២០២៦​» បំផុស​យុវជន​ឲ្យលេង​កីឡា​ និង​រួម​គ្នា​គាំទ្រ​កម្ពុជា​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​អូឡាំពិក​ LA

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ប្រារព្ធ​ «ទិវា​អូឡាំពិក​ ឆ្នាំ​២០២៦»​ ជា​ការ​រំលឹក​ខួប​លើក​ទី១៣២​ និង​បំផុស​យុវជន​ឲ្យ​លេង​កីឡា​ផង​ដែរ​នៅ​ឯ​ទីលាន​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ NOCC

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ លោក​ ថោង​ ខុន​ បាន​បញ្ជាក់​ក្នុង​សំណេរ​ថា​ ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា ក្នុងការប្រារព្វខួបលើកទី១៣២ នៃទិវាអូឡាំពិក ដើម្បីរំលឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប (២៣ មិថុនា ១៨៩៤ – ២៣ មិថុនា ២០២៦) ដែលផ្តួចផ្តើមដោយស្ថាបនិកជនជាតិបារាំងគឺលោក Pierre de Coubertin។ ទិវាអូឡាំពិក ឆ្នំា២០២៦នេះ ក្រោមមូលបទ “ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨” ជាមួយយុទ្ធនាការ “ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទ យ៉ាងតិច” ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល សម្តេច បានប្រកាសជាផ្លូវការនាឱកាសព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦។

រូបភាព​ NOCC

លោក​ ថោង​ ខុន​ ក្នុងឱកាសប្រារព្វទិវាអូឡាំពិកនាឆ្នាំ២០២៦ នេះសូមអំពាវនាវឱ្យយុវជន​ សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមបំផុសចលនា “ហាត់ប្រាណនិងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

រូបភាព​ NOCC

ចំណែក​លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​រង​ NOCC​ បាន​លើក​ឡើង​ថា​ នា​ឱកាស​ជួប​ជុំ​ និង​រៀបចំ​ទិវា​អូឡាំពិក​នេះ​ផង​ដែរ​ថ្នាក់ដឹកនាំ​ក៏​បាន​បំផុស​ស្មារតី​ដល់​អ្នក​ចូលរួម​ទាំង​អស់​ឲ្យ​គាំទ្រ​ «ក្រុម​កីឡា​កម្ពុជា​ឆ្ពោះ​ទៅ​កីឡា​អូឡាំពិក​ ទីក្រុង​ LA ឆ្នាំ​២០២៨​»​ ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ​ធំ​មួយ​នេះ។​

បញ្ជាក់​ដែរ​ថា​ ទិវាអូឡាំពិក​ ឆ្នាំ​២០២៦​ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​មិថុនា​​ឆ្នាំ​២០២៦​ នេះ​មាន​ការ​ចូលរួម​ពី​អត្តពលិក​ឆ្នើម​ៗរបស់​កម្ពុជា​ ថ្នាក់ដឹកនាំ​ សិស្សានុសិស្ស​ គ្រូ​បង្វឹក​ មក​ពី​ប្រភេទ​កីឡា​ផ្សេងៗ​ជា​ច្រើន​ផង​ដែរ៕​

រូបភាព​ NOCC

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម