Connect with us

កីឡា

មុន​ល្បីឈ្មោះ​ដូច​ពេល​នេះ​ វឿន​ វាសនា​ ចូលអាជីព​បាល់ទះ​ដំបូង​ដោយ​សារ​លោក​ ស​ សុខា​ ជា​អ្នក​ជ្រើសរើស​ផ្ទាល់​ភ្នែក​

បានផុស

នៅ

កីឡាករ​ឆ្នើម​របស់​កម្ពុជា​ វឿន​ វាសនា​ មុន​មាន​សមត្ថភាព​ខ្លាំង​ និង​ល្បីឈ្មោះ​ដូច​ពេល​នេះ​ឱកាស​ចូល​អាជីព​បាល់ទះ​ដំបូង​បាន​ការ​ជ្រើសរើស​ដោយ​ផ្ទាល់​ភ្នែក​លោក​ ស សុខា​ តែ​ម្ដង​អំឡុង​ឆ្នាំ​២០១៨​ នៅ​ឯ​ការ​ប្រកួត​មួយ​ក្នុងង​ខេត្ត​បាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ស សុខា ប្រធាសហព័ន្ធកីឡាបាល់ទះ

លោក​ សាន​ សុក្រិត​ បាន​រំលឹក​ទៅ​អតីត​កាល​ថា​ លោក​ សុខា​ ជា​អ្នក​ជ្រើសរើស​យក​កីឡាករ​ វឿន​ វាសនា​ ឲ្យ​មក​ចូល​ជំរុំ​ហ្វឹកហាត់​នៅ​រាជធានីភ្នំពេញ​អំឡុង​ឆ្នាំ​២០១៨ ។​ ដោយ​អំឡុង​កាល​នោះ​គឺ​មាន​ការ​ប្រកួត​បាល់ទះ​មិត្តភាព​មួយ​នៅផ្សារភូពុយ​ ឯ​ខត្ត​បាត់ដំបង​ ខណៈ​ដែល​លោក​ ស សុខា​ បាន​ចូលរួម​ និង​មើល​ឃើញ​ វឿន វាសនា​ មាន​កាយសម្បទា​ល្អ​អំណោយ​ផល​ខាង​កីឡា​មួយ​នេះ​ក៏​ឲ្យ​ទំនាក់​ទៅ​ក្រុម​គ្រួសារ​តែ​ម្ដង។​

កីឡាករ វឿន វាសនា និង​មិត្តរួមក្រុមពីមុន

អតីត​គ្រូ​បង្វឹក​របស់​វិសាខា​ខាង​លើ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​រួច​មក​លោក​ក៏​បាន​ទាក់ទៅ​ក្រុម​គ្រួសារ​ និង​ប្រាប់​ពី​គោល​បំណង​នាំ​យក​ វឿន​ វាសនា​ មក​ហ្វឹកហាត់​ជា​មួយ​យុវជន​របស់​ក្លឹប​អំឡុង​ឆ្នាំ​២០១៨​ នោះ​រហូត​មក។​ យ៉ាងណា​ វឿន​ វាសនា​ ជា​យុវជន​ដែល​ព្យាយាម​ហ្វឹកហាត់​ អំណត់​ តស៊ូ​ និង​មាន​ទេពកោល្យ​ជា​មួយ​កីឡា​បាល់ទះ​នេះ​តាំង​តែ​ពី​ដើម​មក​ម្ល៉េះ។​

កីឡាករ វឿន វាសនា

បញ្ជាក់​ដែរ​ថា​ វឿន​ វាសនា​ ជា​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ដ៏​ល្បីឈ្មោះ​មួយ​រូប។​ រូប​គេ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​លេង​ឲ្យ​ក្រុម​តៃវ៉ាន់​ Win Streak​ រយៈពេល​ ២រដូវកាល​ និង​កំពុង​បន្ត​កុងត្រា​នៅ​ឆ្នាំ​ទី៣​ រដូវកាល​ថ្មី​នេះ​បន្តទៀត​ផង​ដែរ។​ វាសនា​ មិន​ត្រឹម​តែ​ជា​កីឡាករ​ល្បីឈ្មោះ​នៅ​កម្ពុជា​មាន​គេ​ស្គាល់​ច្រើន​នោះ​ទេ​ ពោល​នៅ​ឯ​តៃវ៉ាន់​ក៏​ល្បី​ និង​មាន​គេ​គាំទ្រ​ច្រើន​ផង​ដែរ។​ កីឡាករ​រូប​គេ​មាន​តួនាទី​ជា​ស្មាត់​ស្ដាំ​ និង​មាន​សមត្ថភាព​ខ្លាំង​ទាំងការ​ម៉ាត់​ផ្ដាច់​ ធ្វើ​រនាំង​ និង​ការ​វាយ​សេវា៕​

លោក សាន សុក្រិត

អត្ថបទដោយ៖​ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម