សន្តិសុខសង្គម
សមត្ថកិច្ចបន្តចុះត្រួតពិនិត្យ អាគារ២ទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន៨១នាក់ រស់នៅប្រមូលផ្តុំ
សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងពាក់ព័ន្ធនឹងករណីសង្ស័យជនបរទេសរស់នៅប្រមូលផ្តុំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ចំនួន២ទីតាំងក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំបញ្ជាប្រតិបត្តិការពី លោកឧត្តមសេនីយ៍ឯក មួង សុធា ឣគ្គស្នងការរងនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត មានការចូលរួមអង្កេតការណ៍ពីក្រុមការងារចម្រុះ នៃលេខាធិការដ្ឋាន គ.ប.ឆ.ប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន និង លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំង ពាក់ព័ន្ធនឹងករណីសង្ស័យជនបរទេសរស់នៅប្រមូលផ្តុំ លួចលាក់ប្រព្រឹត្ត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ចំនួន២ទីតាំងក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


ជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យទីតាំងទី១ -អគារកម្ពស់ ៥ជាន់ មាន ៤៧បន្ទប់ ជាបន្ទប់ស្នាក់នៅ និងបានរកឃើញជនបរទេស ឥណ្ឌូនេស៊ី ចំនូន ៨១នាក់ (ស្រី០នាក់)។ ប៉ុន្តែរកពុំឃើញមានសម្ភារៈសង្ស័យពាក់ព័ន្ធឆបោកតាមល្មើសបច្ចេកវិទ្យា (Scam Online)ទេ។ រីចំណែកទីតាំងទី២ នៅវេលាម៉ោង ១០.៣០នាទី អគារ ១កន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតក្រុមការងារមិនបានចូលទៅត្រួតពិនិត្យក្នុងអគារនោះទេ ដោយមូលហេតុ៖ ទីតាំងខាងលើ ពុំមានជនបរទេសស្នាក់នៅនោះឡើយ។
ក្រោយប្រតិបត្តិការនេះកម្លាំងជំនាញបានបញ្ជូនជនបរទេសខាងលើ ទៅជំនាញអន្តោប្រវេសន៍ កំពុងសាកសួរនាំ និងបន្តនីតិវិធី ៕





-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


