កីឡា
ក្លឹបចំបាប់ព្រះធាតុខេត្តពោធិ៍សាត់ មានសិស្សចូលហ្វឹកហាត់បានប្រហែល ៥០-៦០នាក់ហើយ
ក្លឹបចំបាប់ព្រះធាតុ ក្នុងខេត្តពោធិ៍សាត់ របស់កីឡាករជម្រើសជាតិ ហេង វុទ្ធី ថាតាំងពីចាប់បើករហូតមកដល់ពេលនេះមានកីឡាករ កីឡាការិនីថ្នាលចូលហ្វឹកហាត់បានប្រហែល ៥០-៦០នាក់មកហើយជារៀងរាល់ចុងសប្ដាហ៍កន្លងទៅនេះ។

ទិដ្ឋភាពក្លឹបព្រះធាតុ
ម្ចាស់ក្លឹបព្រះធាតុកីឡាករ ហេង វុទ្ធី បានឲ្យដឹងថា បច្ចុប្បន្ននេះប្រសិនបើសិស្សមកហ្វឹកហាត់ជុំគ្នានោះមានចន្លោះពី ៥០-៦០នាក់ឯណោះ។ ប៉ុន្តែបើមកហាត់យ៉ាងតិចបំផុតក៏មានចំនួនពី ៣០នាក់នោះដែរជារៀងរាល់ចុងសប្ដាហ៍។
កីឡាករ ហេង វុទ្ធី បន្ថែមទៀតថា បើទោះជាមានសិស្សចូលហ្វឹកហាត់ច្រើនដូចនេះក្ដីគឺក្លឹបនៅតែបន្តទទួលស្វាគមន៍ចំពោះយុវជនដទៃទៀតដែលមានបំណងចង់ចូលហ្វឹកហាត់ទៀត។ ព្រោះក្លឹបនេះគឺបង្កើតឡើងចង់ផ្សព្វផ្សាយពីកីឡាចំបាប់ និងចូលរួមបណ្ដុះធនធានថ្នាលឲ្យបានច្រើនដើម្បីបន្តវេនរៀមច្បងប្រកួតប្រជែងមេដាយអន្តរជាតិជូនកម្ពុជានៅថ្ងៃខាងមុខ។

ទិដ្ឋភាពប្រកួតថ្ងៃសម្ពោធក្លឹប
ចំពោះការចំណាយផ្សេងៗលើការហ្វឹកហាត់នេះក៏អស់ថវិកាច្រើនផងដែរដូចជាថ្លៃទឹកភ្លើងក្លឹប ថ្លៃភេសជ្ជៈ ទឹកសម្រាប់កីឡាករ កីឡាការិនីញុំគឺមានបញ្ហាប្រឈមខ្លះៗដែរ។ បើទោះជាសប្ដាហ៍ណាខ្លះលោករវល់នៅភ្នំពេញយ៉ាងណាក្ដីក៏មានគ្រូៗចាំបើកក្លឹប និងបង្ហាត់សិស្សដែរគឺមិនផ្អាកសកម្មភាពនោះឡើយ។

ទិដ្ឋភាពក្លឹបចំបាប់ព្រះធាតុ
បញ្ជាក់ដែរថា ក្លឹបចំបាប់ព្រះធាតុខេត្តពោធិ៍សាត់ទើបតែសម្ពោធជាផ្លូវការកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នេះនោះទេ។ ក្លឹបនេះផ្ដួចផ្ដើមពីកីឡាករ ហេង វុទ្ធី ជាជម្រើសជាតិដែលមានស្នាដៃក្នុងវិស័យកីឡាចំបាប់ និងមានការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធផងដែរទើបសម្រេចបាននៅក្លឹបបែបស្ដង់ដាមួយនេះឡើង។ ក្លឹបចំបាប់នេះគឺមានទីតាំងនៅភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់៕

ទិដ្ឋភាពប្រកួតថ្ងៃសម្ពោធក្លឹប

អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


