ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិរំពឹងធ្លាក់ចុះគំហុក ៤ខែ ជាប់ៗគ្នា ជុំវិញលទ្ធភាពដំឡើងអត្រាការប្រាក់របស់អាមេរិក
តម្លៃមាសអន្តរជាតិបន្តធ្លាក់ចុះជាង ១% ទៀតនៅថ្ងៃអង្គារនេះ ហើយកំពុងឆ្ពោះទៅរកការដាំក្បាលចុះ ៤ ខែជាប់ៗគ្នាសម្រាប់ខែមិថុនា ចំពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ា បង្កើនលទ្ធភាពនៃការដំឡើងអត្រាការប្រាក់ពីធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរភ្លាមៗ បានធ្លាក់ចុះ ១,៥% មកនៅត្រឹម ៣ ៩៥៧,៧៤ ដុល្លារ/អោន គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃអង្គារ ទី៣០ មិថុនា នៅទីក្រុងហុងកុង។ តម្លៃមាសដដែល រំពឹងថានឹងធ្លាក់ចុះរហូតដល់ទៅ ១២,៧% ពេលបិទការជួញដូរប្រចាំខែមិថុនានេះ។
តម្លៃប្រាក់ដុល្លារឯណោះវិញ រំពឹងថានឹងកើនឡើងក្នុងអត្រាប្រចាំខែដូចគ្នា ដែលរួមចំណែកធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។
យ៉ាងណាមិញ និន្នាការតម្លៃទ្រព្យសម្បត្តិសុវត្ថិភាពដដែល គឺអាស្រ័យដោយស្ថានការណ៍នៅមជ្ឈិមបូព៌ា។ តម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់នាពេលកន្លងមក ដោយសារតែជម្លោះអ៊ីរ៉ង់ និងអាមេរិក ដែលធ្វើឱ្យប្រេងឡើងថ្លៃ ហើយបង្កការភ័យខ្លាចពីកំណើនអតិផរណា ដែលអាចជំរុញឱ្យ Fed ដំឡើងអត្រាការប្រាក់។ ទោះបីអាមេរិក និងអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្នក្ដី ភាពមិនប្រកដប្រជានៅតែមាន ខណៈការរំខានផ្នែកផ្គត់ផ្គង់ប្រេងនៅតែបន្ត។
វិនិយោគិនរំពឹងថា Fed អាចនឹងដំឡើងអត្រាការប្រាក់ចំនួន ៣ ដងនៅឆ្នាំនេះ។ យោងតាមឧបករណ៍ CME FedWatch Tool បច្ចុប្បន្ន ទីផ្សារវាយតម្លៃថា មានឱកាសប្រហែល ៦៣% ដែល Fed នឹងដំឡើងអត្រាការប្រាក់ម្តងក្នុងខែកញ្ញាខាងមុខ។ .
ក្រៅពីនោះ ក៏មានកត្តាផ្សេងៗទៀត ដែលធ្វើឱ្យតម្លៃមាសធ្លាក់ចុះផងដែរ។ តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានច្រានចោលការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់បណ្តេញលោកស្រី Lisa Cook ទេសាភិបាលធនាគារកណ្តាលអាមេរិក។ ការណ៍នេះ បង្ហាញពីឯករាជ្យភាពរបស់ Fed បង្កើនភាពប្រាកដប្រជាលើគោលនយោបាយរបស់ស្ថាប័នដដែលដោយគ្មានការជ្រៀតជ្រែកនយោបាយ ដែលធ្វើឱ្យទ្រព្យសម្បត្តិអាមេរិកទាក់ទាញជាងមុខ៕
-
សន្តិសុខសង្គម១៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


