ព័ត៌មានជាតិ
ក្នុងឆមាសទី១ ឆ្នាំ២០២៦ ACU ទទួលពាក្យប្តឹងចំនួន២៣៤ ក្នុងនោះញ្ជូនទៅតុលាការ ១១សំណុំរឿង
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង ក្នុងនោះពាក្យប្តឹងអនាមិកមាន ចំនួន៤៩ (២០,៩៤%), ពាក្យប្តឹងចំនួន៨ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន៥៤ បានចាត់ឱ្យបំភ្លឺ, ពាក្យប្តឹងចំនួន៩៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ, កំពុងបន្តស្រាវជ្រាវ ប្រមូលព័ត៌មានបន្ថែមចំនួន ៦០ពាក្យប្តឹង។

ជាមួយគ្នានេះដែរ ACU បានអន្តរាគមន៍ឱ្យជួយដោះស្រាយ ៤ពាក្យប្តឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ១១សំណុំរឿង។ ដោយឡែកក្នុងខែនេះ ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៥២ពាក្យប្ដឹងផងដែរ។យោងរបាយការណ៍របស់កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងធំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងថា គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ (១៩ ៤៧២រូប) តែងតាំងថ្មី (៣៥៣រូប) លាឈប់ ចប់អាណត្តិ (៣៣៨រូប) បញ្ឈប់ពីតំណែង (១២រូប) ចូលនិវត្តន៍ (៣៣៩រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន (២០ ៥២១រូប)។ដោយឡែកក្នុងខែនេះ
ដោយឡែកនៅក្នុងខែនេះ មន្ដ្រីចំនួន ១៦៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៤៩រូប និង ១១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ចំពោះការងារអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្នុងឆមាសទី១ ACU បានផ្សព្វផ្សាយតាមការធ្វើបទឧទ្ទេសនាមដោយផ្ទាល់ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការថ្នាក់ជាតិ ក្រោមជាតិ សិស្ស និស្សិត និងកម្មសិក្សាការីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគ្រឹះស្ថាន បណ្តុះបណ្តាលសាធារណៈចំនួន ១៤លើក ដោយមានចែកជូននូវឯកសារអប់រំ ដល់អ្នកចូលរួមចំនួន ៤២៦៤នាក់ ផ្សព្វផ្សាយតាមរយៈសោតទស្សន៍ ១៩ឃ្លីបវីដេអូ និងផ្ទាំងរូបភាពអប់រំ ៧៨ផ្ទាំងរូបភាព, ត្រៀមផែនការសម្រាប់យុទ្ធនាការចុះផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ សម្រាប់ឆ្នាំ២០២៦។

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបន្តថា ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ក្នុងឆមាសទី១ ACU បានចូលរួមពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ចូលរួមកៀរគរចំណូលរដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នផ្សេងៗ, ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាង អ.ប.ព. និងក្រុមហ៊ុន Charles River Laboratories (Cambodia) ដែលនាំឱ្យចំនួនអនុស្សរណៈសរុបកើនដល់ ១០៧។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើងថា ACU ចេញលិខិតព្រមាន ៧លិខិតព្រមាន, ចូលរួមសង្កេតការណ៍ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងការប្រឡងជ្រើសរើសឱ្យចូលសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំនួន ១០លើក នៃក្រសួង-ស្ថាប័ន ចំនួន៧, បានពិនិត្យឯកសារដេញថ្លៃចំនួន ៧៤១ គម្រោង និងត្រៀមផែនការការងារសម្រាប់ចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២៦។

សូមជម្រាបថា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) បានកិច្ចប្រជុំលើកទី១១ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុ ឆ្លង និងអនុម័តរបាយការណ៍ឆមាសទី១ ប្រចាំឆ្នាំ២០២៦ សម្រាប់គោរពជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី, របាយការណ៍ក្នុងខែ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕


-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


