កីឡា
លោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
គ្រូប្រដាល់គុនខ្មែរលោក ពេជ្រ សុផាន់ រំលឹកដល់គុណរបស់លោក អេ ភូថង ជាបុគ្គលម្នាក់ដែលជួយលោកអំឡុងឆ្នាំ២០១៤ ទាល់ច្រក់លែងមានផ្លូវដើរអំឡុងពេលនោះរហូតអាចងើបខ្លួនបានវិញ និងបង្កើតភាពជោគជ័យមានក្លឹបប្រដាល់ស្ដង់ដាដូចពេលនេះ។

លោក ពេជ្រ សុផាន់ និងលោក អេ ភូថង
ថ្លែងក្នុងកិច្ចសម្ភាសមួយលោក ពេជ្រ សុផាន់ រំលឹកទៅអតីតកាលថា គឺលោក អេភូថង ដែលជាបងធំរូបនេះហើយដែលអាណិតស្រឡាញ់ និងជួយលោកអំឡុងគ្រាដែលលំបាកបំផុតក្នុងជីវិតកាលពីឆ្នាំ២០១៤។ អំឡុងឆ្នាំនោះគឺលោកបានលង់ខ្លួនជាមួយសង្គមមិនល្អរហូតអស់អ្វីៗគ្រប់យ៉ាង និងទាល់ច្រកគ្មានផ្លូវដើរតទៅមុខទៀតនោះឡើយ។ ប៉ុន្តែលោក អេ ភូថង ម្នាក់នេះហើយដែលបានផ្ដល់ឱកាសឲ្យមករស់នៅជាមួយលោកក្នុងស្តាតចាស់ដោយផ្ដល់បាយទឹក ៣ពេល និងឲ្យជួយតែបង្ហាត់សិស្សក្នុងក្លឹបប៉ុណ្ណោះបានហើយ។

ពិធីសូត្រមន្តនៅក្លឹបថ្មីលោក ពេជ្រ សុផាន់
ការផ្ដល់ឱកាសរបស់លោក អេភូថង នៅពេលនោះហើយទើបធ្វើឲ្យរូបលោកបានកសាងខ្លួន ខិតខំប្រឹងប្រែងធ្វើការរកថវិកាចិញ្ចឹមក្រុមគ្រួសារ និងអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតក្លាយជាមនុស្សជោគជ័យមានកេរ្តិ៍ឈ្មោះ បង្កើតធនធានកីឡាករល្អៗ រួមទាំងបង្កើតបាននៅក្លឹបបែបស្ដង់ដាដូចពេលនេះ។

លោក ពេជ្រ សុផាន់ និងកូន
រំលឹកដែរថា បច្ចុប្បន្ននេះលោក ពេជ្រ សុផាន់ ជាគ្រូប្រដាល់ល្បីឈ្មោះ និងបានបណ្ដុះបណ្ដាលធនធានកីឡាករល្អៗជាច្រើននាក់។ លោកចាត់ចូលជាគ្រូដែលជោគជ័យមួយរូបនៅកម្ពុជាដែលសិស្សមានទីផ្សារប្រកួតច្រើន ក្លឹបឈ្នះប្រាក់រង្វាន់តូច-ធំ ជាបន្តបន្ទាប់ និងមានលទ្ធភាពកសាងក្លឹបប្រដាល់បែបស្ដង់ដាតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះគេឃើញលោក ពេជ្រ សុផាន់ បានធ្វើពិធីសូត្រមន្តសុំសេចក្ដីសុខដើម្បីចូលមកហ្វឹកហាត់នៅក្លឹបថ្មីហើយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


