ព័ត៌មានជាតិ
សិស្សជាង ១ម៉ឺននាក់ នៅរាជធានី-ខេត្តគោលដៅចំនួន១៥ ទទួលបានចំណេះដឹងជំនាញលើការរចនាហ្គេម និងការសរសេរកូដ
សិស្សានុសិស្សប្រមាណជាង១ម៉ឺននាក់នៅរាជធានី-ខេត្តគោលដៅចំនួន១៥ ទទួលបានចំណេះជំនាញទាក់ទិនលើការរចនាហ្គេមដ៏ទាក់ទាញ និងការសរសេរកូដតាមរយៈថ្នាក់ក្រៅម៉ោងសិក្សាពីកម្មវិធីអប់រំបង្កើតហ្គេម។

«កម្មវិធីអប់រំបង្កើតហ្គេម» នៅតាមសាលារៀនក្រោមកិច្ចសម្របសម្រួលពីនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ សាលាគោលដៅនានាបាននិងកំពុងបន្តដំណើរការយ៉ាងសកម្ម តាមរយៈថ្នាក់ក្រៅម៉ោងសិក្សា កម្មវិធីអប់រំបង្កើតហ្គេម។ សិស្សានុសិស្សកំពុងអនុវត្តផ្ទាល់លើការរចនាហ្គេមដ៏ទាក់ទាញ និងការសរសេរកូដ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានានាក្នុងសហគមន៍របស់ពួកគេ។

បើតាមក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា «កម្មវិធីអប់រំបង្កើតហ្គេម» ត្រូវបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ នៅប្រទេសចំនួន៨ រួមទាំងប្រទេសកម្ពុជាផងដែរ។ នៅក្នុងឆ្នាំ២០២៤ កម្មវិធីនេះបានពង្រីកវិសាលភាពដល់សាលាគោលដៅចំនួន ៣៣សាលា ក្នុងខេត្តចំនួន៥ និងបានរៀបចំការប្រកួតប្រជែងបង្កើតហ្គេមថ្នាក់ជាតិជាលើកទី១។

ក្រសួងអប់រំបានបន្តថាឈានចូលដល់ឆ្នាំ២០២៥ កម្មវិធីបានបន្តពង្រីកយ៉ាងទូលំទូលាយដល់ជាង ១០០សាលា ក្នុងរាជធានី-ខេត្តគោលដៅចំនួន១៥ ដោយមានសិស្សានុសិស្សជាង ១ម៉ឺននាក់ (ដែលក្នុងនោះ ៦០% ជាកុមារី) បានទទួលផលពីកម្មវិធីនេះ។ អ្វីដែលជាមោទនភាព ក្រុមយុវតីតំណាងកម្ពុជាចំនួន ៤ក្រុម បានឈ្នះជ័យលាភីក្នុងការប្រកួតប្រជែងសាកលលោកតាមប្រព័ន្ធអនឡាញ (Virtual Global Game Jam 2025) របស់អង្គការយូនីសេហ្វ។ សម្រាប់កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិឆ្នាំ២០២៥ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានក្រុមកុមារីចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងរហូតដល់ទៅ ៥២ក្រុម។

ក្រសួងអប់រំបានបន្ថែមទៀតថា កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលដៅផ្តល់សិទ្ធិអំណាច ជំនាញ និងចំណេះដឹងដល់យុវតីកម្ពុជា ដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា។ ការអនុវត្តកម្មវិធីនេះ គឺស្របទិសដៅទាំងស្រុងទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស និងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល។

លើសពីការកម្សាន្ត កម្មវិធីនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបំណិនសតវត្សទី២១ ដល់ប្អូនៗសិស្សានុសិស្ស រួមមានការគិតបែបត្រិះរិះពិចារណា ការស្វែងរកឫសគល់នៃបញ្ហា ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងជួយលុបបំបាត់គម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា ដែលជាស្ពានចម្លងពួកគេទៅកាន់ភាពជោគជ័យនាពេលអនាគត៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


