ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់សម្រេចកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ទិញមីស៊ីល Tomahawk របស់អាមេរិក ដាក់ពង្រាយផ្អើលអឺរ៉ុប
សង្គ្រាមនៅអ៊ុយក្រែន បានជំរុញឱ្យអឺរ៉ុបត្រូវពង្រឹងអាវុធខ្លួនឯងយ៉ាងរហ័ស ដោយក្នុងនោះ លោកអធិការបតីអាល្លឺម៉ង់ ហ្វ្រីដរិច មើស៍ (Friedrich Merz) បានប្រកាសយ៉ាងឱឡារិកកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា ប្រទេសរបស់លោក សម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ក្នុងការទិញមីស៊ីលគ្រូសប្រភេទ Tomahawk ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក យកទៅដាក់ពង្រាយនៅលើទឹកដីរបស់ខ្លួន។

យោងតាមការផ្សាយរបស់សារព័ត៌មាន PBS កិច្ចព្រមព្រៀងទិញមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារចំគោលដៅជ្រៅៗក្នុងទឹកដីសត្រូវនេះ ត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី។
លោក មើស៍ បានថ្លែងប្រាប់សភាអាល្លឺម៉ង់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីកិច្ចប្រជុំកំពូលណាតូថា យុទ្ធភណ្ឌដ៏ទំនើបនេះ នឹងជួយបំពេញចន្លោះប្រហោងយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងប្រព័ន្ធការពារជាតិរបស់អាល្លឺម៉ង់ ហើយទន្ទឹមនោះ អាល្លឺម៉ង់ក៏នឹងបន្តសហការអភិវឌ្ឍប្រព័ន្ធអាវុធផ្ទាល់ខ្លួនរបស់អឺរ៉ុប ដើម្បីដាក់ពង្រាយក្នុងតំបន់ផងដែរ។ ការដោះដូរពាណិជ្ជកម្មអាវុធជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ នាពេលនេះ បង្ហាញពីការបើកចំហកាន់តែទូលំទូលាយរបស់អាមេរិក ក្នុងការចែករំលែកបច្ចេកវិទ្យាយោធាកំពូលៗទៅឱ្យសម្ព័ន្ធមិត្តធំៗនៅអឺរ៉ុប ដែលកំពុងព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារពេញទំហឹងលើអ៊ុយក្រែន។
បន្ថែមពីនោះ កាលពីថ្ងៃពុធ លោកប្រធានាធិបតី ត្រាំ ក៏បានប្រកាសផ្តល់អាជ្ញាប័ណ្ណឱ្យប្រទេសអ៊ុយក្រែន អាចផលិតប្រព័ន្ធការពារអាកាស Patriot ដោយខ្លួនឯង ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលនេះជាជោគជ័យដ៏ធំធេងមួយសម្រាប់ទីក្រុងកៀវ បន្ទាប់ពីបានទទូចស្នើសុំបច្ចេកវិទ្យានេះជាយូរមកហើយ។
បើនិយាយពីមីស៊ីលគ្រូស Tomahawk វិញ វាគឺជាអាវុធដ៏មានឥទ្ធិពល និងជាជម្រើសដំបូងបង្អស់របស់កងទ័ពអាមេរិក តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មកម៉្លេះ សម្រាប់ប្រើប្រាស់កម្ទេចគោលដៅយុទ្ធសាស្ត្រ ដែលស្ថិតនៅជ្រៅក្នុងទឹកដីសត្រូវ។ ទោះបីជាវាមានល្បឿនយឺតបន្តិចបើធៀបនឹងមីស៊ីលដទៃ ប៉ុន្តែចំណុចពិសេសបំផុតរបស់វាគឺ វាអាចហោះហើរក្នុងកម្ពស់ទាបខ្លាំង ពោលគឺត្រឹមតែប្រហែល ៣០ម៉ែត្រប៉ុណ្ណោះពីលើដី ដែលធ្វើឱ្យប្រព័ន្ធរ៉ាដាការពារអាកាសរបស់សត្រូវពិបាកនឹងចាប់សញ្ញា ឬស្វែងរកវាឃើញណាស់។ ជាមួយនឹងសមត្ថភាពអាចហោះបានចម្ងាយដល់ទៅ ១ ៦០០គីឡូម៉ែត្រ រួមផ្សំនឹងប្រព័ន្ធនាំផ្លូវដ៏មានភ្នែកម្នាស់ និងមានភាពជាក់លាក់ខ្ពស់ មីស៊ីលនេះនឹងក្លាយជាខ្នងបង្អែកដ៏រឹងមាំសម្រាប់អាល្លឺម៉ង់៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


