ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមបើកកិច្ចប្រជុំក្រៅផ្លូវការជាមួយមីយ៉ាន់ម៉ា ដើម្បីស្តារទំនាក់ទំនងឡើងវិញ
បណ្តារដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយ ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១២ ខែកក្កដា ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Asia One ចុះផ្សាយថ្ងៃទី១០ កក្កដា។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលថ្មីគាំទ្រដោយយោធាមីយ៉ាន់ម៉ា ទើបតែឡើងកាន់អំណាច បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស កាលពីដើមឆ្នាំ២០២៦ កន្លងទៅ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងតែព្យាយាមស្វែងរកការលើកលែងបំរាមផ្សេងៗ ដើម្បីឱ្យមេដឹកនាំរបស់ខ្លួន អាចចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានឡើងវិញ បន្ទាប់ពីត្រូវបានគេផាត់ចេញពីឆាកនយោបាយតំបន់ ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០២១ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃមក។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានថ្លែងថា ជំនួបលើកនេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងការផ្លាស់ប្តូរមតិយោបល់គ្នាដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានការចរចាផ្សះផ្សាជាតិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គួររំលឹកផងដែរថា សង្គ្រាមស៊ីវិលដ៏អូសបន្លាយនៅមីយ៉ាន់ម៉ា រវាងក្រុមកងទ័ពឧទ្ទាមប្រដាប់អាវុធចម្រុះជាតិសាសន៍ និងកងទ័ពរដ្ឋាភិបាលយោធា បានបំផ្លិចបំផ្លាញទឹកដីនៃប្រទេសដ៏កម្សត់មួយនេះយ៉ាងដំណំ ដោយបានសម្លាប់ជីវិតមនុស្សអស់ជាង ១០០ ០០០នាក់ និងធ្វើឱ្យប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀត ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង។ កន្លងមក អាស៊ានធ្លាប់បានរក្សាគម្លាត និងដាក់គំនាបលើរបបសឹកមីយ៉ាន់ម៉ា ដោយសារតែមិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព «កុងសង់ស៊ីស ៥ចំណុច» របស់អាស៊ាន ប៉ុន្តែមកទល់ពេលនេះ ប្រទេសជាសមាជិកជាច្រើន បានចាប់ផ្តើមប្តូរយុទ្ធសាស្ត្រ និងងាកមករកការចរចាវិញ។
ការផ្លាស់ប្តូរឥរិយាបថនេះ បានស្តែងឱ្យឃើញកាន់តែច្បាស់ បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីខែឧសភា ដែលកាលនោះរដ្ឋមន្ត្រីការបរទេសអាស៊ាន បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយប្រមុខការបរទេសមីយ៉ាន់ម៉ា ដើម្បីបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរដ្ឋបាលថ្មីនៅទីក្រុងណៃពិដោ។ បន្ថែមពីនេះ អតីតមេដឹកនាំរបបសឹក ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល លោក Min Aung Hlaing ក៏ទើបតែបានធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ កាលពីសប្តាហ៍មុនផងដែរ ដែលនេះជាការធ្វើដំណើរទៅកាន់ប្រទេសសមាជិកអាស៊ានលើកដំបូងបំផុតរបស់លោក ចាប់តាំងពីលោកបានឡើងកាន់តំណែងថ្មីនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


