Connect with us

ព័ត៌មានជាតិ

និស្សិត ៥២រូប ជាប់អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស ទៅសិក្សានៅបារាំង ចិន និងឥណ្ឌា

បានផុស

នៅ

កម្ពុជាបន្តពង្រឹងធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ខណៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបេក្ខជនជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាសសរុប ៥២រូប ដើម្បីបន្តការសិក្សានៅប្រទេស បារាំង ចិន និងឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដែលជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់អនាគតឌីជីថលរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឈ្មោះបេក្ខជនដែលជាប់ជាស្ថាពរដោយបែងចែកតាមឯកទេសផ្សេងៗ ចំនួន៤ រួមមាន៖

១- ឯកទេស គមនាគមន៍តាមផ្កាយរណប (Satellite Communications) សរុប ៩នាក់ (ស្រី ២នាក់) ទៅសិក្សានៅបារាំង ២នាក់ ចិន ៥នាក់ និងឥណ្ឌា ២នាក់។
២- ឯកទេសវិស្វកម្មអវកាស និងលំហអាកាស (Aerospace and Space Engineering) សរុប ១០នាក់ ទៅសិក្សានៅបារាំង ១នាក់ ចិន ៥នាក់ និងឥណ្ឌា ៤នាក់។
៣- ឯកទេសការគ្រប់គ្រងហ្វ្រេកង់សំវិទ្យុ បទប្បញ្ញត្តិ និងច្បាប់លំហអាកាស (Radio Frequency, Space Regulation and Law) សរុប ៤នាក់ (ស្រី ១នាក់) ទៅសិក្សានៅបារាំង ៣នាក់ និងឥណ្ឌា ១នាក់។
៤- ឯកទេស ការវាស់ស្ទង់ពីចម្ងាយ ប្រតិបត្តិការផ្កាយរណប និងការវិភាគទិន្នន័យភូមិសាស្ត្រ (Remote Sensing, Satellite Operations, and Geospatial Data Analytics) សរុប ២៩នាក់ ទៅសិក្សានៅបារាំង ៣នាក់ ចិន ២០នាក់ និងឥណ្ឌា ៦នាក់ ។

ក្នុងសេចក្តីជូនដំណឹង បញ្ជាក់ដែរថា បេក្ខជនដែលជាប់ជាស្ថាពរទាំងអស់ ត្រូវទៅដាក់ពាក្យដោយផ្ទាល់នៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃប្រកាសលទ្ធផល រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀល ជាកំហិត។

ចំណែកឯកសារដែលត្រូវភ្ជាប់រួមមាន៖
– សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ចំនួន ១ច្បាប់
– ព្រឹត្តិបត្រពិន្ទុ (Transcript) ចំនួន ១ច្បាប់
– សញ្ញាបត្រភាសាអង់គ្លេស ចំនួន ១ច្បាប់

ក្រសួងគូសបញ្ជាក់ដែរថា បេក្ខជនដែលខកខានមិនបានដាក់ពាក្យតាមកាលបរិច្ឆេទកំណត់ នឹងត្រូវចាត់ទុកថាបានបោះបង់សិទ្ធិទទួលអាហារូបករណ៍។ ព័ត៌មានលម្អិត៖ https://mptc.gov.kh/sm

កម្មវិធីនេះគឺជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស ដើម្បីត្រៀមខ្លួនសម្រាប់អនាគតឌីជីថលរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម