ព័ត៌មានជាតិ
យុវសិស្សវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្វែងយល់ពីអាថ៌កំបាំងប្រាសាទបុរាណ
ការសិក្សាពីប្រវត្តិសិល្បៈមិនត្រឹមតែជាការទស្សនាផ្ទាំងទស្សនីយភាពនៃសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសោគន្លឹះដ៏សំខាន់ក្នុងការបើកកកាយអាថ៌កំបាំង និងតម្រុយប្រវត្តិសាស្ត្រនៃប្រាសាទនានា ដូចជាសម័យកាលនៃការសាងសង់ និងទម្រង់វិវត្តនៃស្ថាបត្យកម្មពីសម័យកាលមួយទៅសម័យកាលមួយ។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ក្រៅពីទិន្នន័យអាយុកាលដែលបានមកពីការធ្វើកំណាយស្រាវជ្រាវតាមបែបបុរាណវិទ្យា ការសិក្សាប្រៀបធៀបទៅលើ «រចនាបថសិល្បៈ» របស់ប្រាសាទនីមួយៗ គឺជាវិធីសាស្ត្រគន្លឹះដែលជួយឱ្យអ្នកស្រាវជ្រាវអាចកំណត់ប្រវត្តិនៃការសាងសង់របស់ប្រាសាទទាំងនោះបានយ៉ាងច្បាស់លាស់។ ការវិវត្តនៃរចនាបថសិល្បៈខ្មែរ ពីមុនសម័យអង្គរដល់សម័យអង្គរ បានបង្ហាត់បង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាល នៃកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។

លោក អន សុភាព បានគូសបញ្ជាក់ថា ផ្អែកលើការសិក្សាកន្លងមក អ្នកជំនាញបានបែងចែករចនាបថសិល្បៈក្នុងសម័យបុរាណជា២ ដំណាក់កាលធំៗ រួមមាន ១៤ រចនាបថផ្សេងគ្នា៖
– មុនសម័យអង្គរ (មាន៤រចនាបថ)៖ រចនាបថភ្នំដា, សំបូរព្រៃគុក, ព្រៃក្មេង និងកំពង់ព្រះ។
– សម័យអង្គរ (មាន១០រចនាបថ)៖ រចនាបថគូលែន ព្រះគោ បាខែង កោះកេរ ប្រែរូប បន្ទាយស្រី ឃ្លាំង បាភួន អង្គរវត្តនិងបាយ័ន។


តើហេតុអ្វីបានជាត្រូវបែងចែករចនាបថសិល្បៈ?
ព្រោះប្រាសាទបុរាណមួយចំនួនធំ ពុំមានបន្សល់ទុកសិលាចារឹកដើម្បីប្រាប់យើងពីព័ត៌មានទូទៅនោះឡើយ។ តួយ៉ាង ប្រាសាទអង្គរវត្ត ដែលជាកំពូលស្ថាបត្យកម្មដ៏ធំស្កឹមស្កៃ ក៏ពុំមានសិលាចារឹកណាមួយបញ្ជាក់ផ្ទាល់ពីកាលបរិច្ឆេទនៃការសាងសង់នោះដែរ។
ហេតុនេះហើយ ទើបអ្នកបុរាណវិទ្យាត្រូវប្រើប្រាស់វិធីសាស្ត្រ «សិក្សាប្រៀបធៀប» ដោយផ្អែកលើធាតុផ្សំសំខាន់ៗចំនួន២គឺ៖ ផ្នែកស្ថាបត្យកម្ម និងលម្អស្ថាបត្យកម្ម ដែលពិនិត្យមើលរូបរាងប្លង់ ផ្តែរ ហោជាង សសរពេជ្រ និងសសរផ្អោប និង ផ្នែកបដិមាសាស្ត្រ ឬចម្លាក់ ដោយសិក្សាទៅលើទម្រង់ រូបរាង ចរិតលក្ខណៈនៃរូបបដិមា និងរឿងរ៉ាវដែលឆ្លាក់រៀបរាប់នៅលើជញ្ជាំងប្រាសាទ។

ការសិក្សាស្វែងយល់ពីប្រវត្តិសិល្បៈខ្មែរ គឺជារឿងរ៉ាវដ៏មានតម្លៃដែលមិនអាចមើលរំលងបានឡើយ ព្រោះវាជាមត៌កវប្បធម៌ដ៏សម្បូរបែបដែលបានចាក់ឫសយ៉ាងជ្រៅ និងបន្តរស់រានរហូតមកដល់បច្ចុប្បន្ន។
លោក អន សុភាព បានសង្កត់ធ្ងន់ថា ក្នុងនាមជាយុវជនបន្តវេន ជាពិសេសប្អូនៗយុវជនដែលរស់នៅតំបន់ជុំវិញរមណីយដ្ឋានប្រាសាទបុរាណផ្ទាល់ គឺមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការសិក្សាឈ្វេងយល់ ចូលរួមថែរក្សា និងអភិរក្សមត៌កបេតិកភណ្ឌជាតិដ៏អស្ចារ្យទាំងនេះ ឱ្យបានគង់វង្សស្ថិតស្ថេរជាដរាបរៀងទៅអនាគត៕
អត្ថបទ៖ នាង សំណាង | រូបភាព៖ ស៊ិន ប្រណី

























-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


