ព័ត៌មានជាតិ
ជាង៣០ឆ្នាំ សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាលមន្រ្តីរាជការ និងមន្រ្តីសាធារណៈសរុបជិត ៤ម៉ឺនអង្គ/នាក់
តាមរបាយការណ៍ពីក្រសួងមុខងារសាធារណៈ រយៈពេល ៣៣ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាល សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ និងមន្រ្តីសាធារណៈ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ៣៨ ០៩៥អង្គ/នាក់។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមការបណ្តុះបណ្តាលសរុបចំនួន ៣៨០៩៥អង្គ/នាក់ រួមមាន សិស្សមន្រ្ដីជាន់ខ្ពស់ចំនួន ៧៣៣នាក់, សិស្សមន្រ្ដីមធ្យមចំនួន ១៧៤នាក់, សិស្សមន្រ្ដីក្រមការចំនួន ១ ២៦៩នាក់, កម្មសិក្សាការីមន្រ្ដីជាន់ខ្ពស់ចំនួន ៣ ៣៦១នាក់, កម្មសិក្សាការីមន្រ្ដីមធ្យមចំនួន ៣ ៤៤៩នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលចំនួន ១ ០៧៤នាក់, កម្មសិក្សាការីមន្ត្រីក្រមការចំនួន ២៨០នាក់, សិស្សមន្ត្រីក្របខ័ណ្ឌថ្មីចំនួន ៩ ០០៤នាក់ និងសិក្ខាកាមវគ្គខ្លីចំនួន ១ ៨៩៥២នាក់។
នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ សម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រឆ្នាំ២០២៥ នាពេលនេះ មានចំនួនសរុប ៩៤៤អង្គ/នាក់ (នារី ១៨៥នាក់ ព្រះសង្ឃ ២០អង្គ) ចែកចេញជាសិស្សមន្ត្រីក្រមការចំនួន ១៨០នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ចំនួន ១៣៤អង្គ/នាក់ និងកម្មសិក្សាការីមន្ត្រីមធ្យមចំនួន ៦១៦អង្គ/នាក់។

ក្នុងឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣, សិស្សមន្ត្រីក្រមការជំនាន់ទី១២, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម សរុបចំនួន ៧៤៦អង្គ/នាក់។
បន្ថែមពីនេះ សាលាបាន និងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៥ មកពីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៣៩៣នាក់ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ចំនួន ៤ ២៥០នាក់ និងវគ្គផ្សេងៗទៀតក្នុងក្របខ័ណ្ឌជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


