ព័ត៌មានជាតិ
អាជ្ញាធរស្រុកកោះសូទិន ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វេីកម្មសិទ្ធិ នៅចំណុចឡូត៍លេខ៨
អាជ្ញាធរស្រុកកោះសូទិនសហការជាមួយមន្ត្រីជំនាញ ចុះទប់ស្កាត់ និងកោះហៅប្រជាពលរដ្ឋដែលទន្ទ្រានដីរដ្ឋមកធ្វេីកម្មសិទ្ធិ នៅចំណុចឡូត៍លេខ៨ ចំណុច ក្រពេីតាំង ភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន នៅថ្ងៃទី១៤ ខែ កក្កដាឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចំរុះ ចុះពិនិត្យទីតាំងជាក់ស្តែង និងបានកោះហៅប្រជាពលរដ្ឋដែលបានឈូសឆាយ និងកាប់ទន្រ្ទានដីព្រៃលិចទឹកក្នុងឡូត៍លេខ៨ ចំណុចក្រពេីតាំង ភូមិព្រែកចង្ក្រានឲ្យមកធ្វេីកិច្ចសន្យា កុំឲ្យមានការសកម្មភាពបែបនេះទៀត ព្រោះដីនេះជាដីរដ្ឋ ហេីយខុសច្បាប់ជលផលផងដែរ។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានបញ្ជាក់ប្រាប់ថា ក្រោយពីបង្កេីតគណៈកម្មាធិការចំរុះទៅដល់ទីតាំងផ្ទាល់ គឺសង្កេតឃេីញថា មានក្រុមប្រជាពលរដ្ឋចូលទៅឈូសឆាយដី និងកាប់ទន្រ្ទានដីព្រៃលិចទឹកក្នុងឡូត៍លេខ៨ពិតប្រាកដមែន។

គូសបញ្ជាក់ថា ទំហំដីដែលរងការទន្ទ្រាននៅតំបន់នោះ មានប្រមាណជាងមួយហិកតា ខណៈបច្ចុប្បន្នតំបន់ខ្លះត្រូវបានប្រជាពលរដ្ឋឈូសឆាយទៅអាស្រ័យផលបណ្តេីរៗដែរ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅឃុំល្វេ ស្រុកកោះសូទិន ក៍សំណូមពរដល់អាជ្ញាធរគ្រប់ថ្នាក់ គ្រប់ផ្នែក ជួយអន្តរាគមន៍ទប់ស្កាត់ឲ្យខានតែបានចំពោះករណីឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ដេីម្បីជាជំរកសត្វត្រីពងកូននៅរដូវទឹកឡេីងផង៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


