ព័ត៌មានអន្ដរជាតិ
ក្នុងជម្លោះដ៏កក្រើកជាមួយអាមេរិក លោក Ghalibaf ថា គ្មានហេតុផលអនុវត្ត MoU បើគ្មានផលចំណេញសម្រាប់អ៊ីរ៉ង់
លោក Mohammad Bagher Ghalibaf ដែលជាប្រធានក្រុមអ្នកចរចាប្រទេសអ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃទី១៥ ខែកក្កដា ថា ប្រសិនបើអ៊ីរ៉ង់មិនទទួលបានផលប្រយោជន៍ពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសហរដ្ឋអាមេរិកទេនោះ គឺគ្មានហេតុផលដែលអ៊ីរ៉ង់ត្រូវអនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Telegram ចុះផ្សាយដោយទីភ្នាក់ងារ timesofisrael លោក Ghalibaf បានសរសេរថា៖«យើងក៏គ្មានហេតុផលអ្វីដែលត្រូវគោរព និងអនុវត្តតាមការយោគយល់គ្នាបែបនេះនោះដែរ» ដោយបានបន្ថែមថា សន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ង់ គឺពឹងផ្អែកទាំងស្រុងលើការរក្សា ការចាត់ចែងនិងគ្រប់គ្រងដោយផ្ទាល់របស់អ៊ីរ៉ង់ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz។
ថ្នាក់ដឹកនាំអ៊ីរ៉ង់ជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា វិធីសាស្ត្ររបស់អ៊ីរ៉ង់ចំពោះសង្គ្រាមជាមួយអាមេរិក ក៏ដូចជាការចរចាដើម្បីបញ្ចប់សង្គ្រាមនេះ គួរតែផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍ជាតិ សន្តិសុខជាតិ និងទស្សនវិស័យរយៈពេលវែង។ ជាក់ស្ដែង ទីក្រុងតេហេរ៉ង់គ្មានជម្រើសអ្វីក្រៅពីការពឹងផ្អែកលើកម្លាំងសមត្ថភាពផ្ទាល់ខ្លួននោះឡើយ។
អនុសរណៈយោគយល់គ្នា (MoU) ដែល លោក Ghalibaf លើកឡើងនេះ គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីខែមិថុនា ក្រោមការសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន និង ប្រទេសកាតា និងបណ្តារដ្ឋអារ៉ាប់មួយចំនួនទៀត។ ប្រការដំបូងនៃ MoU នេះ គឺតម្រូវឲ្យភាគីទាំងពីរ ទាំងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បញ្ឈប់ការវាយប្រហារនិងការឈ្លានពានគ្នានៅគ្រប់មុខព្រួញទាំងអស់ ដើម្បីបន្ធូរបន្ថយសង្គ្រាម។
បើទោះបីជាមានការចុះ MoU ក៏ដោយ អាមេរិកត្រូវគេរាយការណ៍មកថា បានបន្តការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធារបស់អ៊ីរ៉ង់នៅតំបន់ភាគខាងត្បូង (ដូចជាតំបន់កំពង់ផែ និងរោងចក្រនុយក្លេអ៊ែរ Bushehr)។ ដោយសារតែមិនគោរពកិច្ចព្រមព្រៀងពីអាមេរិក បានរុញច្រានឲ្យអ៊ីរ៉ង់វាយបកវិញយ៉ាងខ្លាំងក្លា ដោយបាញ់ស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្ត រួមមាន បារ៉ែន គុយវ៉ែត ហ្ស៊កដានី និងអូម៉ង់ ជាដើម ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ ប្រកាសចូលរួមសមរភូមិ បន្ទាប់ពីអាមេរិក បាញ់បុកក្រុង Bushehr របស់អ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


