ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅកាណាដានិងអាមេរិក កំពុងបង្ខំជម្លៀសមនុស្សចេញ ព្រមទាំងមានផ្សេងពុលគ្រោះថ្នាក់
ភ្លើងឆេះព្រៃដែលកំពុងតែបន្ត នៅជាង ៨៣០ កន្លែង នៅប្រទេសកាណាដា នៅថ្ងៃពុធ រួមជាមួយនឹងភ្លើងឆេះព្រៃជាង ១០កន្លែង នៅភាគខាងជើងរដ្ឋ Minnesota សហរដ្ឋអាមេរិក បង្ខំឱ្យមានការជម្លៀសមនុស្សចេញនិងការភាយផ្សែងមិនល្អដល់តំបន់ Lower 48 គ្របដណ្តប់នៅក្នុងតំបន់នោះ ។
សារព័ត៌មាន ABC ផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ភ្លើងឆេះព្រៃធំៗមួយចំនួនកំពុងឆេះនៅភាគខាងលិច-កណ្តាលនៃរដ្ឋ Ontario ដោយបំផ្លាញព្រៃឈើក្រាស់ៗ និងបញ្ចេញផ្សែងយ៉ាងច្រើន។

បច្ចុប្បន្ន ខ្យល់កំពុងដឹកនាំផ្សែងនោះចូលទៅក្នុងសហរដ្ឋអាមេរិក បង្កើតឱ្យមានគុណភាពខ្យល់ដ៏គ្រោះថ្នាក់សម្រាប់មនុស្សរាប់លាននាក់ទូទាំងតំបន់ Midwest និងភាគឦសាននៅថ្ងៃពុធ និងរហូតដល់ចុងសប្តាហ៍។
នៅរសៀលថ្ងៃពុធ គុណភាពខ្យល់បានឈានដល់កម្រិតមិនល្អ សម្រាប់សុខភាពក្នុងទីក្រុងញូវយ៉ក តំបន់ Eastern Lake Ontario, Central New York និងផ្នែកខ្លះនៃតំបន់ Western New York ។ នេះបើយោងតាមគេហទំព័រត្រួតពិនិត្យខ្យល់ AirNow ។
លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក លើកឡើងក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយកាលពីថ្ងៃពុធថា៖ « គុណភាពខ្យល់បានឈានដល់កម្រិតមិនល្អសម្រាប់សុខភាពក្នុងតំបន់មួយចំនួននៃទីក្រុងញូវយ៉ក ដោយសារតែផ្សែងពីភ្លើងឆេះព្រៃ នៅប្រទេសកាណាដា។ គុណភាពខ្យល់មិនល្អប៉ះពាល់ដល់មនុស្សគ្រប់គ្នា ប៉ុន្តែមនុស្សមួយចំនួនងាយនឹងរងផលប៉ះពាល់ជាងអ្នកដទៃ រួមទាំងអ្នកមានបញ្ហាបេះដូង ឬសួត មនុស្សចាស់ អ្នកមានផ្ទៃពោះ ទារក និងកុមារ»។
លោក Mamdani ជំរុញឱ្យប្រជាជនក្នុងទីក្រុងញូវយ៉កជៀសវាងសកម្មភាពក្រៅផ្ទះដែលមិនចាំបាច់ និងស្នាក់នៅផ្ទះក្នុងបរិយាកាសមានម៉ាស៊ីនត្រជាក់។
លោកនិយាយថា ទីក្រុងកំពុងផ្តល់ជូនម៉ាស់ដោយឥតគិតថ្លៃ ដើម្បីជួយមនុស្សទប់ទល់នឹងផ្សែង៕
សម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


