ព័ត៌មានជាតិ
គោលការណ៍ ១៧ ចំណុច ដែលបេក្ខជនមិនត្រូវធ្វើដាច់ដាត នៅក្នុងដំណើរការប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំម្លឹកដល់បេក្ខជនដែលនឹងចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ និងវិន័យនៃការប្រឡង ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ តម្លាភាព និងសុចរិតភាព។

ក្រសួងអប់រំ បានចេញប្រកាស ស្ដីពីបទប្បញ្ញត្ដិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ នៅជំពូកទី៣ ប្រការ ៥ ក្រសួងបញ្ជាក់ថា ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រការដែលបេក្ខជនមិនត្រូវអនុវត្ត មាន ១៧ចំណុច គឺ៖
- មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២
- មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធក្នុងមណ្ឌលប្រឡង
- មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង
- មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះ ទូរសព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមាន ប្រដាប់គិតលេខ វ៉ែនតាឆ្លាតវៃ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុប ពណ៌ស
- មិនត្រូវចូលក្នុងបន្ទប់ប្រឡងមុនពេលអនុរក្សហៅឈ្មោះ
- មិនត្រូវប្រើពាក្យសម្តី ឬអាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះក្នុងមណ្ឌល ប្រឡង ឬក្នុងបន្ទប់ប្រឡងដោយគម្រាមកំហែងលើបេក្ខជនដទៃ
- មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសម្តី ដោយកាយវិការចំពោះ អ្នកត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬគណៈមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវរើរកសំណៅឯកសារ និងសម្ភារៈផ្សេងៗ ដែលត្រូវហាមឃាត់មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង
- មិនត្រូវប្រើពាក្យសម្តី និងអាកប្បកិរិយាដែលនាំឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការ ប្រឡង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គណៈមេប្រយោគ
- មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស
- មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
- មិនត្រូវងើបឈរ ឬងាកឆ្វេង ស្តាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែង អង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស
- មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការ របស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
- មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់ សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
- មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជា សរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬ សរសេររំលងបន្ទាត់ជាដើម
- មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់អ្នកដទៃ
- មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើក ជញ្ជាំង ក្តារ ធ្វើឱ្យបែកតុ កៅអី ឬក្តារខៀនជាដើម
- មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងអប់រំ បានរប់ចំកិច្ចប្រជុំ ដោយផ្តោតលើការពង្រឹងការអនុវត្តការងារសំខាន់ៗ រួមមាន គោលការណ៍នៃប្រឡង និងនីតិវិធីប្រឡង, ការបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះ, បេក្ខជនប្រឡង, ការត្រួតពិនិត្យមណ្ឌលប្រឡង, ការរៀបចំគណៈមេប្រយោគ និង គណៈកម្មការនានា, ការរៀបចំជំនួយការអប្បមាទទូទាំងប្រទេស, វិញ្ញាសាប្រឡង, ទំនាក់ទំនង អន្តរក្រសួង ស្ថាប័ន, ការធានាពីដំណើរការ ប្រព័ន្ធបូក ស្រង់ពិន្ទុ, សម្ភារ បរិក្ខានិង ថវិកាប្រឡង, ការរៀបចំយន្តការតាមដាន និង ប្រមូលព័ត៌មាន រួមទាំង ការត្រៀមលក្ខណៈសម្រាប់ដំណើរការកំណែផងដែរ។
ក្រសួង បន្តពង្រឹងយន្តការរៀបចំប្រឡង ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងរក្សាបាននូវគោលការណ៍ «អ្នកចេះគឺជាប់»៕




-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


