Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីនឹងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់FIFA World Cup 2026នៅថ្ងៃទី១៩-២០កក្កដានៅតាមសួនច្បារ៣កន្លែង

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់វគ្គប្រកួតដណ្តើមលេខ៣-៤ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសបារាំង និងប្រទេសអង់គ្លេស នៅ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤:០០ទាបភ្លឺ និងវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេស អេស្ប៉ាញ និងប្រទេសអាហ្សង់ទីន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ទាបភ្លឺ នៅតាមទីតាំង ចំនួន៣ គឺសួនច្បារមាត់ទន្លេ,សួនច្បារមុខវត្តបទុមវតីនិងសួនច្បារកោះនរា។

តាមសេចក្តីជូនដំណឹងស្តីពីការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) វគ្គប្រកួតដណ្ដើមលេខ៣-៤ និងវគ្គផ្តាច់ព្រ័ត្រ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទាំងពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។

ដូចនេះ ដើម្បីបង្កើនភាពសប្បាយ រីករាយ និងបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយ បន្តផ្ទាល់វគ្គប្រកួតដណ្តើមលេខ៣-៤ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសបារាំង និងប្រទេសអង់គ្លេស នៅ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤:០០ទាបភ្លឺ និងវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេស អេស្ប៉ាញ និងប្រទេសអាហ្សង់ទីន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ទាបភ្លឺ នៅតាមទីតាំង ចំនួន៣ ដូចខាងក្រោម៖

១-សួនច្បារមាត់ទន្លេ (ផ្លូវថ្មើរជើងចតុមុខ) ក្បែររូបសំណាកតេជោមាសតេជោយ៉ត

២-សួនច្បារមុខវត្តបទុមវតី

៣-សួនច្បារកោះនរា

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះ ឱ្យបានច្រើនកុះករ និងអធិកអធម ប្រកបដោយស្មារតីទទួលខុសត្រូវ៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម