Connect with us

ព័ត៌មានជាតិ

រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅថ្ងៃទី១៦ ខែកក្កដា 

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះក្រុមការងារក៏បានរកឃើញជនបរទេសស្នាក់នៅចំនួន២៧២នាក់ ដែលមានឯកសារត្រឹមត្រូវ ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានចុះត្រួតពិនិត្យ៦១ទីតាំងរកឃើញជនបរទេសស្នាក់នៅ ចំនួន២៧២នាក់មានឯកសារត្រឹមត្រូវ ។ ក្នុងប្រតិបត្តិការនេះក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២ករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់។ 

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ៖ ទាំង២ទីតាំងនេះរួមមាន៖ 

១-ទីតាំងផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លូនជនជាតិចិន ០១នាក់ និងដកហូតវត្ថុតាង ដូចខាងក្រោម ៖-Keyboard ចំនួន០៨កេះ-Mother board ចំនួន១៩កេះ-Network ចំនួន០២កេះ-ទូរសព្ទ ចំនួន០៤កេះ-កុំព្យូទ័រយួរដៃ ចំនួន០៥កេះ-Adapter all in one +Phone ចំនួន០៤កេះ ។

២-ទីតាំងបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន ០២នាក់ និងដកហួតសម្ភារៈ មានដូចខាងក្រោម ៖-ទូរសព្ទដៃ ចំនួន១៧៤០គ្រឿង-computer all in one ចំនួន១១គ្រឿង-សុីមកាត និងគ្រឿងបន្លាស់ទូរសព្មួយចំនួននិង-រថយន្តព្រូសពណ៌ស ១គ្រឿង។

តាមការកោសល្យវិច័យរបស់មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស online scams ។

ជនសង្ស័យ ជាជនជាតិចិន និងសម្ភារវត្ថុតាងខាងលើ ត្រូវ បានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិដេីម្បី បន្ត នីតិវិធី ។

លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ សហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធិភាព៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម