Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចវៀតណាមកើនឡើងជាង ៨​% នៅឆមាស ១ ខ្ពស់បំផុតក្នុងតំបន់

បានផុស

នៅ

សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៨,១៨% នៅឆមាសទី១ ឆ្នាំ២០២៦ ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងចំណោមប្រទេសអាស៊ាន ដោយទទួលបានការគាំទ្រពីការវិនិយោគផ្ទាល់ពីបរទេស (FDI) វិស័យផលិតកម្ម និងការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNA

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅត្រីមាសទី២ សេដ្ឋកិច្ចវៀតណាមកើនឡើង ៨,៣៩% បន្ទាប់ពីកើន ៧,៩៤% នៅត្រីមាសទី១ ដែលជួយជំរុញដល់កំណើននៅឆមាសទី១ ទាំងមូល ទោះបីជាពិភពលោកស្ថិតនៅក្នុងភាពមិនប្រាកដប្រជាដោយសារតែជម្លោះមជ្ឈិមបូព៌ាក្ដី។

ធនាគារសិង្ហបុរី United Overseas Bank (UOB) បានដំឡើងការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមសម្រាប់ឆ្នាំ២០២៦ ពី ៧% ទៅ ៨,៥% ដោយសារសេដ្ឋកិច្ចរីកចម្រើនលើសការរំពឹងទុក ការវិនិយោគលើបច្ចេកវិទ្យា AI និងការធ្លាក់ចុះនៃតម្លៃថាមពល។ ទោះជាយ៉ាងណា ការព្យាករនេះនៅតែទាបជាងគោលដៅកំណើន ១០% របស់រដ្ឋាភិបាលវៀតណាម។

ក្នុងតំបន់អាស៊ាន វៀតណាមនាំមុខគេ ខណៈសេដ្ឋវិទូក៏រំពឹងថា ប្រទេសអាស៊ានភាគច្រើននឹងបន្តមានកំណើនទាបជាងវៀតណាមនៅត្រីមាសទី៣។

ទោះបីសេដ្ឋកិច្ចបន្តរីកចម្រើនក៏ដោយ UOB បាន​ព្រមានថា វៀតណាមនៅតែប្រឈមនឹងហានិភ័យពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯណោះវិញ ក៏បានបញ្ជាក់ជាថ្មីថា វៀតណាមនឹងបន្តរក្សាតំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម