Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បាញ់ប្រហារចំ​រោង​បុណ្យ​សព​​មួយកន្លែង​នៅ​ហ្គាហ្សា ស្លាប់មនុស្ស​៨នាក់

បានផុស

នៅ

ភាពតានតឹងបានផ្ទុះឡើងជាថ្មី បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ នៅពេលដែលដ្រូនរបស់អ៊ីស្រាអែល បានបើកការវាយប្រហារទៅលើក្រុមពលរដ្ឋស៊ីវិល ដែលកំពុងជួបជុំគ្នាក្នុងពិធីបុណ្យសពមួយនៅជុំរុំ​ជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្គាហ្សា។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់ TRT World ការវាយប្រហារ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៦ នេះ បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៨នាក់បានស្លាប់ និង ២០នាក់ទៀតបានរងរបួស។

សេចក្ដីថ្លែងការណ៍​របស់​មន្ទីរពេទ្យ Al-Awda បានឱ្យដឹង​ថា ហេតុការណ៍នេះ កើតឡើងនៅតំបន់ផ្សារ Al-Balata ខណៈដែលពលរដ្ឋ បានប្រមូលផ្តុំគ្នានៅខាងក្រៅវិហារឥស្លាម Ahmad Yassin ដើម្បីរង់ចាំចាប់ផ្តើមដង្ហែសពជនជាតិប៉ាឡេស្ទីនម្នាក់ ដែលទើប​ត្រូវ​កងកម្លាំងអ៊ីស្រាអែលសម្លាប់មុននេះ។ វីដេអូដែលត្រូវបានចែកចាយលើបណ្តាញសង្គម បានបង្ហាញពីទិដ្ឋភាពដ៏សោកសង្រេងនៃសាកសព និងអ្នករងរបួសដែលដេកដួលលើដី ពោរពេញដោយឈាម។

ជុំវិញហេតុការណ៍នេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សានេះ ដោយ​បញ្ជាក់ថា ក្នុងរយៈពេល ៧២ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង ២៥នាក់ តាមរយៈការវាយប្រហារលើទីផ្សារ ពិធីបុណ្យសព ទីប្រជុំជន និងលំនៅដ្ឋាន។ ការិយាល័យដដែលនេះ បានហៅសកម្មភាពនេះថាជា ការកើនឡើងនៃឧក្រិដ្ឋកម្មជាប្រព័ន្ធ ដែលរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងបង្ហាញពីការបន្តគោលនយោបាយភេរវកម្មប្រឆាំងនឹងពលរដ្ឋនៅក្នុងហ្គាហ្សា ទោះ​ជាមាន​កិច្ចព្រមព្រៀងឈប់បាញ់ ដែលចូលជាធរមានតាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏ដោយ៕

(រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម